វិធីការពារជំងឺកាមរោគ

គ្មាននរណាម្នាក់មានភាពស៊ាំទៅនឹងជំងឹកាមរោគនោះទេ ហើយមិនតែប៉ុណ្ណោះ សម្រាប់សហគមន៍ប្រវេសន៍ជាច្រើននៅក្នុងប្រទេសអូស្រ្តាលី ការពិភាក្សាពីសុខភាពនិងសុវត្ថិភាពផ្លូវភេទជួនកាលនៅតែត្រូវបានគេគិតថាជារឿងប៉ះពាល់ដល់ប្រពៃណីទំនៀមទំលាប់នៅឡើយ។ ការមើលថែសុខភាពផ្លូវភេទរបស់លោកអ្នក គឺសំខាន់ណាស់ ដូចគ្នាទៅនឹងការមើលថែទាំសុខភាពរូបរាងកាយដទៃទៀតដូច្នេះដែរ។ ហើយនេះគឺជាគន្លឹះខ្លះៗពីមគ្គទេសក៍តាំងទីលំនៅរបស់SBS។

Couple

Source: Pixabay

នៅ​ពេល​ដែល​និយាយ​ដល់​ការ​ការពារ​ខ្លួនអ្នក​និង​ដៃគូរួម​ភេទ​របស់​អ្នកនេះ នេះគឺ​ជា​ការពិត​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដឹង​ពី​សុវត្ថិភាព​ជាចំបង។

តើអ្វីគឺជាការឆ្លងជំងឺកាមរោគ?

Couple embracing
Source: Pixabay

ជំងឺកាមរោគ​ដែល​រួម​មានទាំង​ក្លាមីឌៀ(chlamydia) ស្វាយ(syphilis) ប្រមេះ (gonorrhoea​)  ឬស​ក្នុង​ប្រដាប់​ភេទ(genital warts) ផ្សិត​ក្នុង​ប្រដាប់​ភេទ(thrush) រួមទាំងមេរោគហ៊ីវ( HIV)​និង ថ្លើម(hepatitis)ជាដើម។ Healthdirect ផ្តល់​ដំបូន្មានថា ជំងឺ​កាម​រោគ​អាច​ឆ្លង​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀតបាន​ក្នុង​ពេល​រួម​ភេទ រួម​ភេទ​តាម​ទ្វារមាស និង​អូរ៉ាល់​សិច​ផងដែរ តាមរយៈ​ប្រដាប់​ភេទ និង​ការ​ប៉ះកកិតគ្នា​រវាង​ស្បែកនិងស្បែក​ជាមួយ​ដៃគូ​ដែល​ឆ្លង​ជំងឺនេះ។

More information here

តើអ្វីជារោគសញ្ញាទូទៅនៃជំងឺកាមរោគ?

Antibiotics
Source: Pixabay

ជំងឺកាមរោគជាច្រើន​មិន​ចាំបាច់​បង្ហាញ​រោគសញ្ញានោះទេ។ ឧទាហរណ៍ ជំងឺកាមរោគប្រភេទទូទៅនៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ហៅថា chlamydia ដែល​ភាគច្រើន​កើតលើ​មនុស្ស​វ័យក្មេង ហើយ​២ភាគ៣​នៃ​ជំងឺនេះ​នៅ​មិន​ទាន់​បាន​ធ្វើរោគវិនិច្ឆ័យ​នៅ​ឡើយ​នោះទេ ខណៈដែលជាញឹកញាប់​វាមិន​មាន​បង្ហាញ​នូវ​រោគសញ្ញា​អ្វីនោះ។ វាងាយស្រួល​ក្នុងការ​ព្យាបាល​ដោយ​ ប្រើថ្នាំ​ផ្សះតែ​មួយដូស​ប៉ុណ្ណោះ។

ដូច្នេះ​វា​ជា​ការ​ចំាំបាច់​ក្នុង​ការ​ទៅ​ជួប​វេជ្ជបណ្ឌិត​របស់​លោក​អ្នក​ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព​ផ្លុវ​ភេទ​ជា​ប្រចាំ បើ​ទោ​ជា​អ្នក​មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ចិត្ត​ក៏ដោយ។ គ្មាន​អ្វី​ដែល​ត្រូវ​អៀនខ្មាស់នោះទេ ពួកគេ​គឺ​ជា​អ្នក​ថែ​រក្សា​សុខភាព​ប្រកប​ដោយ​វិជ្ជាជីវៈ ហើយ​ពួកគេ​គឺ​ដើម្បី​ជួយ​ដល់​យើង​ក្នុង​ការ​ពិនិត្យ​ជំងឺ​ទាំងនេះ។

ជំងឺកាមរោគក៏មានកើតចំពោះមនុស្សចាស់ផងដែរ

Older Couple
Source: Wikimedia Commons

ដោយសារតែ​អ្នក​មិន​ស្ថិត​ក្នុង​វ័យ​ដែល​អាច​មានកូនបាន មិនមែន​មានន័យ​អ្នក​មាន​ភាពស៊ាំ​ទៅ​នឹង​ជំងឺកាមរោគនោះទេ។ ការសិក្សា​ស្រាវជ្រាវ​ចុងក្រោយ​បង្ហាញថា អ្នក​ដែល​ស្ថិតនៅ​ក្នុង​វ័យ​៦០បា្លយ​កំពុងមាន​ករណី​ជំងឺ​ផ្លូវភេទ​និង​ក្លា​មីឌៀ​ជាទៀងទាត់ ពោលគឺ​កើនឡើង​១៩០%​នៅ​ក្នុង​ទសវត្សរ៍ចុងក្រោយនេះ។ ដូច្នេះ វា​គឺ​ជារឿង​សំខាន់​សម្រាប់​មនុស្ស​គ្រប់​វ័យ​ដែល​ត្រូវប្រឹងប្រែង​ដើម្បី​សុវត្ថិភាព​របស់​ពួកគេ។

តើខ្ញុំអាចដឹងថាខ្ញុំមានជំងឺកាមរោគដោយវិធីណា?

Health check-ups are important to identify potential risk factors.
Health check-ups are important to identify potential risk factors. Source: Getty Images

គ្មាន​វិធី​ដែល​អ្នក​អាចដឹង​បាន​នោះទេ​ លុះត្រាណា​តែ​​អ្នក​ទៅ​ធ្វើ​តេស្ត។ ប្រសិនបើ​អ្នក​គិតថា​អ្នក​អាច​មាន​ជំងឺកាមរោគ អ្នក​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត ឬគ្លីនី​ផែនការគ្រួសារ​ក្នុង​តំបន់​ឬ​ក៏មជ្ឈមណ្ឌល​ផ្លូវ​ភេទ។

អ្នក​មិន​ចាំបាច់​ត្រូវមាន​កាត​Medicare ឡើយ ក្នុង​ការ​ទៅ​ជួប​មជ្ឈមណ្ឌល​សុខភាព​ផ្លូវភេទ​ដើម្បី​ធ្វើតេស្ត​ឬពិនិត្យ​សុខភាព​ផ្លូវ​ភេទ​នោះ។

More information here.

តើខ្ញុំអាចចៀសផុតពីការឆ្លងជំងឺកាមរោគតាមវិធីណា?

Condoms
Source: Pixabay

ប្រើប្រាស់​ស្រោម​អនាម័យ​នៅ​ពេល​ដែល​អ្នក​រួម​ភេទ​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​បាន​យ៉ាង​ច្រើន។ អ្នក​ជំនាញ​សុខភាព​ផ្លូវភេទ​ផ្តល់​អនុសាសន៍​ឲ្យ​ប្រើប្រាស់​ស្រោមអនាម័យ​ជាប្រចាំ​ រាល់​លើក​ដែល​លោក​អ្នក​រួម​ភេទ​រួមទាំង​ការ​រួម​ភេទតាម​ទ្វារមាស តាម​រន្ធ​គូថ និង​អូរ៉ាល់​សិច​ផងដែរ។

More information here.

សម្រាប់​ព័ត៌មានបន្ថែម​ស្តី​ពី​ជំងឺ​កាម​រោគ អ្នក​អាច​ចូល​ទៅ​កាន់​គេហរទំព័រ  Healthdirect

សម្រាប់សេវាកម្មជាភាសាខ្មែរឬភាសាដទៃទៀត

សូម​ទូរសព្ទ​ទៅកាន់​សេវាកម្មបកប្រែ​របស់​រដ្ឋាភិបាល​អូស្រ្តាលី ដែល​មានបម្រើជូន​២៤ម៉ោង​តាម​រយៈលេខ 131 450។

លោក​អ្នក​ក៏​អាច​សុំ​ឲ្យ​មាន​ការ​រៀបចំ​អ្នក​បកប្រែ​នៅ​នឹង​គ្លីនីក​ដើម្បី​ឲ្យ​ចូល​ទៅ​ជួប​វេជ្ជបណ្ឌិត​ជាមួយ​នឹង​លោក​អ្នក​ដោយ​ផ្ទាល់​​បាន​ផងដែរ ប្រសិន​បើ​ចាំបាច់៕


1 min read

Published

Updated

By Ildiko Dauba, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now