សប្តាហ៍ NAIDOC 2022៖ អ្វីគឺជាការបញ្ចេញសំឡេងទៅកាន់សភា?

ការបោះឆ្នោតប្រជាមតិដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសអូស្ត្រាលីសម្រាប់ការចាប់ផ្តើមបង្កើតសំឡេងជនជាតិដើមទៅកាន់សភា កំពុងតែស្ទុះឡើងហើយ។ តើការបញ្ចេញសំឡេងទៅកាន់សភា(Voice to Parliament )ជាអ្វី?

Participants at a NAIDOC Week rally in Melbourne in 2018

The Uluru Statement from the Heart proposes three key reforms: Voice, Treaty and Truth. Source: AAP Image/Daniel Pockett

អ្វីគឺជាការបញ្ចេញសំឡេងទៅកាន់សភាឬ Voice to Parliament?

នៅឆ្នាំ 2017 ក្រុមតំណាងនៃប្រជាជន​ដើម​ដំបូង​របស់ប្រទេសអូស្ត្រាលី​បានប្រមូលផ្តុំគ្នានៅ Uluru ហើយបានបង្ហាញប្រជាជនអូស្ត្រាលីនូវសេចក្តីថ្លែងការណ៍ Uluru ចេញពីបេះដូង (the Uluru Statement from the Heart)។

សេចក្តីថ្លែងការណ៍ Uluru ស្នើឡើង​នូវធាតុជាមូលដ្ឋានចំនួនបីនៃកំណែទម្រង់៖ សំឡេង ម៉ាការ៉ាតា (ពាក្យរបស់ Yolngu ដែល​មានន័យថា “សន្ធិសញ្ញា”) និង ការពិត


Key points:

  • សំឡេងទៅកាន់សភាគឺជាការទាមទារមួយសម្រាប់ស្ថាប័នក្រុមប្រឹក្សាជនជាតិដើមភាគតិច ដើម្បីណែនាំសភាសហព័ន្ធលើបញ្ហាទាក់ទងនឹងប្រជាជននៃប្រជាជាតិដើមដំបូង។
  • សេចក្តីថ្លែងការណ៍ Uluru ពីបេះដូង អំពាវនាវឱ្យមានកំណែទម្រង់សំខាន់ៗចំនួនបី ដែលក្នុងនោះ សំឡេងទៅកាន់សភា គឺជាចំណុចទីមួយ។
  • អ្នកនិពន្ធនៃសេចក្តីថ្លែងការណ៍ Uluru បានស្នើខែឧសភា ឆ្នាំ 2023 ឬខែមករា ឆ្នាំ 2024 ជាកាលបរិច្ឆេទដែលទំនងសម្រាប់ការបោះឆ្នោតប្រជាមតិដែលនឹងត្រូវធ្វើឡើង។ 

កំណែទម្រង់​ទី​១ គឺ​សំឡេងទៅកាន់​សភា ដែល​ចាំបាច់​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។

នោះមាន​ន័យ​ថា វា​ទាមទារ​ឲ្យ​មាន​ប្រជាមតិ ដើម្បី​ឲ្យ​សំណើ​នេះ​អាច​ដាក់​នៅ​ចំពោះ​មុខ​ប្រជាជន​អូស្ត្រាលីធ្វើការ​សម្រេច។

វាគឺជាការរួមបញ្ចូលគ្នានៃដំណើរការជាច្រើនទសវត្សរ៍នៃប្រព័ន្ធច្បាប់ និងនយោបាយរបស់អូស្ត្រាលី និងប្រជាជនអូស្ត្រាលីដែលកំពុងធ្វើការឆ្ពោះទៅរកការទទួលស្គាល់តាមរដ្ឋធម្មនុញ្ញនៃប្រជាជាតិដើមដំបូង។

តើវាមានន័យដូចម្តេចចំពោះប្រជាជនអូស្រ្តាលី?

ការធ្វើប្រជាមតិនឹងស្នើឱ្យប្រជាជនអូស្ត្រាលីអនុម័តលើបទប្បញ្ញត្តិថ្មីមួយដែលអាចឱ្យសភាសហព័ន្ធបង្កើតស្ថាប័នប្រឹក្សាដែលនឹងត្រូវបានគេស្គាល់ថាជាសំឡេងទៅកាន់សភា។

រដ្ឋធម្មនុញ្ញរបស់ប្រទេសអូស្ត្រាលី ដែលចូលជាធរមាននៅថ្ងៃទី 1 ខែមករា ឆ្នាំ 1901 មិនទទួលស្គាល់ការកាន់កាប់ និងការថែរក្សាទឹកដីពីមុនរបស់ជនជាតិដើមភាគតិចAboriginal ឬ អ្នកកោះTorres Strait ទេ។

បើនិយាយឱ្យសាមញ្ញទៅ សម្លេងទៅកាន់សភាគឺជាការទទួលស្គាល់នូវសហគមន៍បុរាណទាំងនេះ ដែលរស់នៅលើទ្វីបនេះអស់រយៈពេល 60,000 ឆ្នាំមកហើយ សំឡេងរបស់​ពួកគេ និងតួនាទីរបស់ពួកគេ នៅក្នុងលទ្ធិប្រជាធិបតេយ្យអូស្ត្រាលីតាមរយៈរដ្ឋធម្មនុញ្ញអូស្ត្រាលី។

សហប្រធាន Uluru Dialogue និងជាមេធាវីសិទ្ធិមនុស្សអន្តរជាតិមកពីសាកលវិទ្យាល័យញូសៅវែល សាស្ត្រាចារ្យ Megan Jane Davis បាននិយាយថា វាក៏ជាការទទួលស្គាល់ប្រជាជនអូស្ត្រាលី និងទ្វីបនេះថាជា "ការបញ្ចេញមតិពេញលេញរបស់ប្រទេសជាតិ" ដែលអនុញ្ញាតឱ្យប្រទេសនេះ "ផ្លាស់ទីឆ្ពោះទៅមុខ” ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

លោកស្រីបាននិយាយថា "វាគឺជាផ្នែកមួយនៃកំណែទម្រង់មួយចំនួនដែល សេចក្តីថ្លែងការណ៍ Uluru ចេញ​ពី​បេះដូង បានអំពាវនាវឱ្យមានការផ្លាស់ប្តូរដែលចាំបាច់ ដើម្បីផ្តល់អំណាចដល់ប្រជាជនរបស់យើង ហើយដែលរួមមានគណៈកម្មការ Makarrata ដែលជាការបង្កើតកិច្ចព្រមព្រៀង ឬគណៈកម្មការសន្ធិសញ្ញា"។

“ការទទួលស្គាល់សំឡេងរបស់ប្រជាជាតិដើមដំបូង អាចឱ្យប្រជាជនរបស់យើងចូលរួម​នៅ​ក្នុង​តុប្រជុំ នៅពេលដែលច្បាប់ និងគោលនយោបាយត្រូវបានបង្កើតឡើងអំពីជីវិតរបស់យើង”។

តើយើងស្ថិតនៅកន្លែងណា?

បន្ទាប់ពីការទទួលស្គាល់ប្រទេសរបស់លោករួចមក លោកនាយករដ្ឋមន្ត្រី Anthony Albanese បានចាប់ផ្តើមសុន្ទរកថាជ័យជំនះយប់បោះឆ្នោតរបស់លោកដោយប្រកាសថា "ក្នុងនាមគណបក្សពលករអូស្ត្រាលី ខ្ញុំប្តេជ្ញាចំពោះសេចក្តីថ្លែងការណ៍ Uluru អស់ពីបេះដូង" ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ លោកស្រីសាស្ត្រាចារ្យ Davis បាន​និយាយ​ថា "វា​ជា​អារម្មណ៍​ធូរស្រាល និង​ជាសមិទ្ធផល​មួយ ប៉ុន្តែ​នៅ​មាន​ផ្លូវ​ដ៏វែង​ឆ្ងាយទៀត​ដែល​ត្រូវដើរ​ទៅ​មុខ"។

“យើងរំភើបណាស់ អូស្ត្រាលីកម្រនឹងផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួនណាស់។ ហើយ​សម្រាប់​ប្រជាជន​យើង យើង​មិន​ដែល​មាន​ឱកាស​សម្រាប់​អំណាច​រដ្ឋធម្មនុញ្ញ​ប្រភេទ​ណាមួយ​ឡើយ។ ដូច្នេះ នេះ​ជា​រឿង​សំខាន់​ណាស់។ វាខុសពីការបោះឆ្នោតប្រជាមតិឆ្នាំ 1967 ដោយសារកំណែទម្រង់នេះនឹងផ្តល់អំណាចដល់ប្រជាជនរបស់យើង”។

នៅក្នុងលក្ខខណ្ឌនៃសេចក្តីប្រកាស Uluru ឥឡូវនេះមានការប្តេជ្ញាចិត្តសម្រាប់ការធ្វើប្រជាមតិ ដែលជាធាតុផ្សំដំបូងនៃសេចក្តីថ្លែងការណ៍ ហើយរដ្ឋាភិបាលសហព័ន្ធថ្មីកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់រឿងនោះ។

ជំហានបន្ទាប់

មានជំហានសំខាន់ៗមួយចំនួន​នៅមុនពេលសំឡេងជនជាតិដើមអាចត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ។

ជាមួយនឹងការ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ សំឡេង​នេះនឹង​មាន​និរន្តរភាព និង​ជាប់​លាប់បាន​ល្អ​ហួស​ពី​ពេល​កំណត់​នយោបាយ។

មានន័យថា ការពង្រឹងអំណាចជនជាតិដើមភាគតិច និងការចូលរួមយ៉ាងសកម្មក្នុងជីវិតប្រជាធិបតេយ្យរបស់ប្រទេសជាតិ មិនអាស្រ័យលើគណបក្សនយោបាយដែលកាន់អំណាចនោះទេ។

រដ្ឋាភិបាល​ចម្រុះ​មុន​មាន​បំណង​ធ្វើ​ច្បាប់​សំឡេង ប៉ុន្តែ​គ្មាន​គម្រោង​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញនោះទេ ហើយ​ប្រសិន​បើ​សំឡេង​ត្រូវ​បង្កើតជាច្បាប់ ​វាអាច​នឹង​ត្រូវ​លុប​ចោលវិញបាន។


ប៉ុន្តែ​នៅពេលដែល​វា​មាន​នៅក្នុង​រដ្ឋធម្មនុញ្ញ វា​អាចផ្លាស់​ប្តូរ​ទៅបាន ​លុះត្រាតែមានការបោះឆ្នោត​ប្រជាមតិ​មួយទៀតតែប៉ុណ្ណោះ​។

នេះនឹងតម្រូវឱ្យមានការគាំទ្រផ្នែកនយោបាយ និងការពិគ្រោះយោបល់បន្ថែមមុនពេលបោះឆ្នោតណាមួយ។

ប្រសិនបើសភាសហព័ន្ធអនុម័តច្បាប់ ប្រជាមតិត្រូវតែធ្វើឡើងក្នុងរយៈពេលប្រាំមួយខែ ដើម្បីបង្កើតស្ថាប័នប្រឹក្សាជនជាតិដើមភាគតិចអចិន្ត្រៃយ៍សម្រាប់សភាសហព័ន្ធ។

អ្នកនិពន្ធនៃសេចក្តីថ្លែងការណ៍ Uluru បានស្នើខែឧសភា ឆ្នាំ 2023 ឬខែមករា ឆ្នាំ 2024 ជាកាលបរិច្ឆេទ​ដែលទំនង សម្រាប់ការបោះឆ្នោតប្រជាមតិដែលនឹងត្រូវធ្វើឡើង៕


Share

Published

By Mert Balkanli

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service