តើគួរធ្វើដូចម្តេចនៅពេលដែលអ្នកឆ្លងវីរុសកូរ៉ូណា?

ខណៈពេលដែលការរក្សាគម្លាតនៅក្នុងសង្គម និងវិធានការបិទបម្រាមគោចរកំពុងដំណើរការល្អ វានៅតែជារឿងសំខាន់ដែលប្រជាជននៅក្នុងប្រទេសអូស្ត្រាលីគួរដឹង ថាត្រូវធ្វើដូម្តេច ប្រសិនបើពួកគេឆ្លងជំងឺកូវីដ១៩។ មិនមែនគ្រប់គ្នាសុទ្ធតែត្រូវចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះទេ។

COVID-19 has forced the shutdown of public life across Australia.

Source: Getty Images

ការ​ដែល​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញថា​មាន​ជំងឺ​កូវីដ​១៩ វា​អាច​ជារឿង​ដែល​ធ្វើ​ឲ្យ​ភ័យព្រួយ និង​ជា​បទពិសោធ​ន៍ដែល​គួរ​ឲ្យ​ខ្លាចរអា។

រហូត​មក​ទល់​នឹង​ពេល​នេះ​ វា​បាន​កើតឡើង​លើ​មនុស្ស​ជាង​៦០០០នាក់​ហើយ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។

ហើយខណៈដែលយើង​ទទួលស្គាល់ថា អត្រា​ឆ្លង​នៅ​ក្នុងប្រទេសអូស្រ្តាលីកំពុងតែថយចុះ​ទាប​នោះ វានៅ​តែ ទំនងជាមានមនុស្សជាច្រើនទៀត​នឹងត្រូវឆ្លង​មុនពេលដែល​ការរីករាលដាលនៃជំងឺរាតត្បាតនេះថមថយ។

នោះធ្វើឱ្យវាមានសារៈសំខាន់ខ្លាំងណាស់ ដែលអ្នកធ្វើរោគវិនិច្ឆ័យឃើញថាមានវីរុសនេះ ដឹងពីអ្វីដែលត្រូវធ្វើ។

តើអ្នកគួរធ្វើដូចម្តេចប្រសិនបើអ្នកឆ្លងវីរុសកូរ៉ូណា?

Dr Chris Moy គឺ​ជា​វេជ្ជបណ្ឌិត​ពិនិត្យ​ជំងឺ​ទូទៅម្នាក់ និង​ជា​ប្រធាន​សមាគម​វេជ្ជសាស្រ្ត​អូស្រ្តាលី សាខា​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង។

លោក​មាន​ប្រសាសន៍ថា រឿងដំបូងដែលនរណាម្នាក់​ធ្វើតេស្តរកឃើញ​វិជ្ជមាននៃមេរោគកូរ៉ូណាគួរ​ធ្វើ​នោះ គឺនៅផ្ទះ។ ហើយអ្នកដែលរស់នៅជាមួយពួកគេ ក៏ត្រូវចាត់វិធានការដូចគ្នានេះដែរ។
“ច្បាស់ណាស់ រឿងដំបូងគេនោះគឺថា ពួកគេត្រូវនៅផ្ទះ ព្រោះពួកគេមិនចង់ចម្លង​មេរោគនេះ​ទៅ​អ្នក​នៅជុំវិញនោះទេ”  នេះបើ​តាម​ប្រសាសន៍ដែល​លោកបាន​ប្រាប់​ទៅកាន់ SBS News។

“ហើយពួកគេគួរតែនៅឲ្យឆ្ងាយ​ ពីមនុស្សគ្រប់គ្នានៅក្នុងផ្ទះ។ បុគ្គលដែលនៅក្នុងផ្ទះនោះទាំងអស់ ក៏នឹងក្លាយជា​អ្នក​ដែល​មានទំនាក់ទំនង​ជាមួយ​អ្នក​ឆ្លង​វីរុសនេះ ហើយពួកគេក៏ត្រូវផ្តាច់ខ្លួននៅដាច់ដោយឡែក​ពី​គេ​ផងដែរ។”

ចុះចំពោះអ្នកដែលប្រហែលជាបានឆ្លងវិញ?

ដំណើរការនៃការស្វែងរកទំនាក់ទំនងជាមួយ​នឹង​អ្នក​ដែល​បាន​ឆ្លង​រួចហើយ ត្រូវបានគេហៅថា ជាការតាមដានទំនាក់ទំនង។

លោកវេជ្ជបណ្ឌិត Moy មានប្រសាសន៍ថា អ្នកដែលត្រូវបានគេតាមដាន​ថាជាអ្នកទាក់ទងនឹងករណីកូវីដ១៩នេះ នឹងប្រហែល​ជា​ត្រូវ​ធ្វើសកម្មភាពផ្សេងៗគ្នា​។

លោកមានប្រសាសន៍ថា៖ “បច្ចុប្បន្ននេះ​ ចំនួននេះមានចំនួនតិចតួចណាស់សម្រាប់ឲ្យ​អាជ្ញាធរសុខភាពសាធារណៈនៅតែ អាចទាក់ទង​ទៅបុគ្គលម្នាក់ៗ ហើយប្រាប់ពួកគេ នូវអ្វីដែលពួកគេត្រូវធ្វើ” ។
A couple wear face masks as a precaution against the spread of Coronavirus in Brisbane..Covid-19 pandemic hits Australian capital cities. Sports, music events are cancelled or postponed and school, universities and business follow government guidelines ab
People wearing face masks after picking up food in Brisbane. Source: AAP Image/Florent Rols / SOPA Images/Sipa USA
“ជាឧទាហរណ៍ នៅរដ្ឋអូស្រ្តាលីខាងត្បូង ពួកគេម្នាក់ៗត្រូវបានទាក់ទង ពួកគេត្រូវបានប្រាប់ពីអ្វីដែលពួកគេត្រូវធ្វើ ហើយវាអាស្រ័យលើការកំណត់អាការ។

“ដូច្នេះ អ្នកខ្លះប្រសិនបើពួកគេមានរោគសញ្ញាមួយចំនួន ពួកគេនឹងត្រូវបានប្រាប់ ថាតើពួកគេត្រូវការនៅដាច់ដោយឡែក​ពី​គេ​យូរប៉ុណ្ណា។ ការ​ដែល​និយាបែបនោះ មាន​អ្នកខ្លះ ជាឧទាហរណ៍ បុគ្គលិក​សុខាភិបាលខ្លះ ដែលចាំបាច់​ត្រូវ​ធ្វើ​តេស្ត អាចត្រូវ​ការ​ពេលវេលា​ស្នាក់​នៅដាច់ដោយឡែក​ពីគេ​យូរ មុន​ពេល​ពួកគេអាច​ចូលទៅធ្វើការ​វិញបាន។"

ចុះប្រសិនបើអ្នកមិនស្រួលខ្លួន?

Dr Moy បាន​ឲ្យ​ដឹងថា អ្នកដែលផ្តាច់​ខ្លួន​នៅ​ដាច់ដោយឡែក​ពី​គេ ត្រូវ​ត្រួត​ពិនិត្យ​ខ្លួនឯង និង​ស្វែង​រក​ជំនួយ​វេជ្ជសាស្រ្ត​បន្ថែម​ប្រសិនបើ​ លក្ខខណ្ឌ​របស់​ពួកគេ​កាន់តែ​ធ្ងន់ធ្ងរឡើង។

“មិនថាអ្នកនៅផ្ទះឬអត់ សម្រាប់រយៈពេលដែលអ្នកត្រូវបានណែនាំនោះទេ ប្រសិនបើអ្នកឈឺកាន់​តែ​ខ្លាំង អ្នកត្រូវស្វែងរកការព្យាបាល និងទូរសព្ទ ឬទាក់ទងនរណាម្នាក់ជាបន្ទាន់ ដើម្បីទទួលបានដំបូន្មាន ថាតើ អ្នកត្រូវ​ការ​បង្កើនការថែទាំបន្ថែម​ទៀត​ដែរឬទេ។”

“វាអាច​ពាក់ព័ន្ធ​នឹង​ការ​ចូល​សម្រាកព្យាបាល​នៅ​ក្នុងមន្ទីរ​ពេទ្យ ប្រសិនបើ​អ្នក​កំពុងតែ​វិវត្តន៍​ទៅ​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​គួរ​ឲ្យ​ខ្លាច។”

ដូច្នេះមិនមែនគ្រប់គ្នាត្រូវទៅមន្ទីរពេទ្យទេឬ?

មិនមែន​គ្រប់គ្នា​ដែល​ធ្វើ​តេស្ត​ឃើញ​វីរុសកូរ៉ូណាវិជ្ជមាន​គួរ​ទៅ​មន្ទីរពេទ្យ​នោះទេ។

Dr. Moy ព្រមានថា សម្រាប់​អ្នក​ដែល​មិន​ឈឺ​ធ្ងន់ ការ​ទៅ​សម្រាក​នៅ​ពេទ្យ​អាច​នឹង​ខ្ជះខ្ជាយ​ធនធាន​ដ៏​មាន​តម្លៃនេះ។

“ខ្ញុំ​មាន​ន័យថា លទ្ធភាព​គឺមានកម្រិត” លោកបញ្ជាក់។ ហើយ​មានបញ្ហា​ពីរ​នៅ​ក្នុង​នោះ។ ទីមួយ​នោះ​គឺ​ខ្ជះខ្ជាយ​ធុនធាន​មន្ទីរពេទ្យ ដែល​នឹង​ត្រូវ​ការ​នៅ​ពេលក្រោយ។ ហើយ​ ខណៈដែល​ចំនួន​កាន់​តែ​ច្រើនឡើង វានឹង​មិន​អាចធ្វើ​ទៅបានឡើយ។”
“រឿងមួយទៀតគឺថា វាសមហេតុផលណាស់ដែលអាចនៅផ្ទះ​បាន​ហើយមិននាំមេរោគចូលមន្ទីរពេទ្យ ដែលក្រោយមកនឹងត្រូវព្យាបាលអ្នក​ដោយឧបករណ៍ការពារខ្លួនមួយចំនួន ដែលត្រូវការ​ដើម្បី​ចាត់ចែង​លើ​រូបអ្នក ខណៈដែល​អ្នក​អាចមានសុខភាពល្អនៅឡើយ។"

ចុះចំពោះធនធានសុខាភិបាលតាមប្រព័ន្ធទូរគមនាគមន៍វិញ?

ក្នុងពេលមានវិបត្តិជំងឺវីរុសកូរ៉ូណានេះ រដ្ឋាភិបាលសហព័ន្ធ​បានដាក់ប្រាក់​ចូល​ក្នុង​ការពង្រីកលទ្ធភាព​នៃ​ប្រព័ន្ធ​សុខាភិបាល​តាម​ទូរគមនាគមន៍ “Telehealth”  ដែលអនុញ្ញាតឱ្យប្រជាជននៅអូស្ត្រាលីទាក់ទង និងពិគ្រោះយោបល់​ជាមួយ​វេជ្ជបណ្ឌិតពីចម្ងាយបាន។

លោកវេជ្ជបណ្ឌិតMoyមានប្រសាសន៍ថា​ វិធីនេះល្អសម្រាប់វេជ្ជបណ្ឌិត និងអ្នកជំងឺកូវីដ១៩​ដែល​ផ្តាច់​ខ្លួន​នៅ​ដាច់ដោយឡែក​ពី​គេ ដែលទទួលបានអត្ថប្រយោជន៍​ពីសេវាកម្ម​នេះ។

"តាមពិត Telehealth អនុញ្ញាតឱ្យយើងគ្រប់គ្រងបញ្ហានេះបានយ៉ាង​ល្អគួរ​សម។ លោកថា តាមពិត វាមិនពិបាកក្នុងការចូល​ទៅ​ប្រើប្រាស់​សេវាកម្ម Telehealth ឡើយ  ទោះបីជា​អ្នក​ដែល​ធ្ងន់ធ្ងរក៏ដោយ” ។

“ឥឡូវនេះ ពេលខ្លះ​ ពួកគេនឹងត្រូវការការពិនិត្យឱ្យបានត្រឹមត្រូវ ហើយពួកគេនឹងត្រូវការកាំរស្មី X-Ray. ។ នោះហើយជាកន្លែងដែលវាកាន់តែពិបាក។ ប៉ុន្តែវាអាស្រ័យលើស្ថានភាពរបស់អ្នកជំងឺ និងករណីរបស់បុគ្គលនីមួយៗ។”

តើអូស្រ្តាលីធ្វើបានល្អប៉ុណ្ណាក្នុងការពង្រាបខ្សែកោងនេះ?

ឃ្លាថា "ពង្រាបខ្សែកោងនេះ" ឬ "flattening the curve" បានក្លាយជាពាក្យ​ធម្មតា​មួយនៅក្នុងសទ្ទានុក្រមអូស្ត្រាលីក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

អ្វីដែលឃ្លានេះ​សំដៅដល់​នោះគឺ ការកាត់បន្ថយការឆ្លងរាលដាលនៃ កូវីដ -១៩  និងការកើនឡើង​នៃអត្រាឆ្លង ដើម្បីរក្សាវាឲ្យស្ថិតនៅ​ក្នុងចន្លោះធនធាន​ដែលមានក្នុងប្រព័ន្ធសុខាភិបាល ដើម្បីព្យាបាលប្រជាជន។
“ ជារួមមក ខ្ញុំសង្ឃឹមថា យើងកំពុងចាប់ផ្តើមមើលឃើញផ្នែកដ៏ធំមួយនៃការជម្រុញទូទៅ បើនិយាយពីយុទ្ធសាស្ត្រនៃ ការរក្សា​គម្លាត​នៅ​ក្នុងសង្គម និងការ​ផ្តាច់​ខ្លួន​ឯងនៅ​ដាច់ដោយឡែកពីគេ ដែលត្រូវបានអនុវត្តនៅទូទាំងប្រទេសអូស្រ្តាលី។ យើងសង្ឃឹមថា យើងនឹងចាប់ផ្តើមមើលឃើញ ដើមដំបូង​នៃ​ការ​ពង្រាប​ខ្សែកោងនេះ។”

ប៉ុន្តែលោកវេជ្ជបណ្ឌិត Moy ក៏ព្រមានផងដែរថា ប្រជាជនអូស្រ្តាលីនៅមិនទាន់អាចព្រលែង​ដៃបាន​នៅឡើយនោះទេ ហើយការប្រុងប្រយ័ត្នត្រូវតែ​មានជាចាំបាច់​នៅ​ក្នុង​អាកប្បកិរិយារបស់ប្រជាជន។

ព័ត៌មានបន្ថែមអំពីអ្វីដែលអ្នកគួរធ្វើប្រសិនបើអ្នកគិតថាអ្នកមានកូវីដ១៩ ឬទទួលបានលទ្ធផលតេស្តវិជ្ជមាននោះ អាចរកបាននៅលើគេហទំព័រ៖ health.gov.au ។

ប្រជាជននៅក្នុង​ប្រទេសអូស្ត្រាលី ត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១,៥ ម៉ែត្រ ហើយការជួបជុំគ្នាត្រូវបានកំណត់ត្រឹមតែមនុស្សពីរនាក់ លើកលែងតែអ្នកនៅជាមួយ​ក្រុមគ្រួសារ​របស់​អ្នក ឬអ្នកដែលនៅ​ផ្ទះ​ជាមួយ​អ្នក។

ប្រសិនបើអ្នកជឿជាក់ថា អ្នកបានឆ្លងវីរុសនេះ សូមទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក (សូមកុំទៅជួបផ្ទាល់) ឬទាក់ទងតាមលេខទូរស័ព្ទ​ទំនាក់ទំនងព័ត៌មានសុខភាព​ស្តី​ពីវីរុសកូរ៉ូណាជាតិ តាមទូរស័ព្ទលេខ ១៨០០ ០២០ ០៨០ ។

SBSប្តេជ្ញាជូនដំណឹងដល់សហគមន៍ចម្រុះអូស្រ្តាលី​ អំពីការវិវត្តន៍ថ្មីៗ​នៃ​កូវីដ១៩ ។ ដំណឹងនិងព័ត៌មានជូនជាភាសាចំនួន​៦៣ភាសា មាននៅលើគេហទំព័រ៖ sbs.com.au/coronavirus ៕


Share

Published

Updated

By Sunil Awasthi, Sopharany Hay

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service