ការពិត៥យ៉ាងស្តីពីសិទ្ធិធ្វើការងាររបស់សិស្សនិស្សិត​បរទេស

បច្ចុប្បន្ននេះមានសិស្សនិស្សិតបរទេសប្រមាណ៣៣០០០០(បីសែនបីម៉ឺន)នាក់កំពុងតែសិក្សានៅក្នុងប្រទេសអូស្រ្តាលី។ គុណសម្បត្តិដ៏ល្អមួយដែលអូស្រ្តាលីមានធៀបទៅនឹងប្រទេសដទៃទៀតនោះគឺ សិទ្ធិក្នុងការធ្វើការងាររបស់សិស្សនិស្សិតពេលសិក្សា។ ដូច្នេះតើអ្វីគឺជាសិទ្ធិរបស់សិស្សនិស្សិតនៅកន្លែងធ្វើការ?

International students work rights

Source: AAP

១ សិស្សនិស្សិតអាចធ្វើការបានរហូតដល់ទៅ៤០ម៉ោងក្នុងពេលពីរសប្តាហ៍ក្នុងអំឡុងពេលបវេសនកាល។

ពួកគេមានសិទ្ធិធ្វើការដោយមិនមានកំណត់ចំនួនម៉ោងនៅពេលវិស្សមកាល។

Image

២ សិស្សនិស្សិតមានសិទ្ធិទទួលបានប្រាក់ឈ្នួលអប្បបរមាជាតិគឺ$១៧,២៩ ក្នុងមួយម៉ោង។

AAP
Source: AAP

៣ សិស្សនិស្សិតទទួលបានសិទ្ធិនិងលក្ខខណ្ឌអប្បបរមាក្រោមលក្ខខណ្ឌការងារជាតិ

National Employment Standards។

នេះរួមបញ្ចូលទាំងការឈប់សម្រាកប្រចាំឆ្នាំ ថ្ងៃឈប់សម្រាកសាធារណៈ និងចំនួនម៉ោងអតិបរមាប្រចាំសប្តាហ៍។

AAP
Source: AAP

៤ សិស្សនិស្សិតអាចទទួលជំនួយពី Fair Work Ombudsman។

គេហទំព័រនេះមានផ្ទុកនូវព័ត៌មានជា២៦ភាសាស្តីពីលក្ខខណ្ឌក្នុងការបង់ប្រាក់ឈ្នួល សិទ្ធិនិងអំណាចក្នុងពេលធ្វើការ។

AAP
Source: AAP

៥ សិស្សនិស្សិតដែលរាយការណ៍ពីការកេងប្រវ័ញ្ចនឹងត្រូវបានរក្សាការសម្ងាត់។

Fair Work Australia ធ្វើការធានាឲ្យបានថាសិស្សនិស្សិតនឹងមិនត្រូវគេពិន័យសម្រាប់ការល្មើសទិដ្ឋាការនោះទេ។

Image

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់ ​ Fair Work Ombudsman ។


1 min read

Published

Updated

By Ildiko Dauda

Presented by Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now