ចំណុចគួរយល់ដឹង៥យ៉ាងនៅពេលដែលមាននរណាម្នាក់បាត់ខ្លួន

នៅក្នុងប្រទេសអូស្រ្តាលី អ្នកណាក៏អាចរាយការណ៍ពីដំណឹងបាត់ខ្លួនទៅឲ្យប៉ូលិសបានដែរប្រសិនបើគេបាត់ដំណឹងមិនដឹងថានៅទីណា និងមានការព្រួយបារម្ភពីសុវត្ថិភាពនិងសុខមាលភាពរបស់គេនោះ។ ប៉ូលិសនឹងធ្វើការស៊ើបអង្កេតហើយតាមដានរកទីតាំងរបស់អ្នកដែលបាត់ខ្លួន។ ដូច្នេះតើគួរធ្វើយ៉ាងណានៅពេលដែលអ្នកណាម្នាក់ដែលលោកអ្នកស្គាល់បាត់ខ្លួន?

Bango la kituo cha polisi

Bango la kituo cha polisi Source: AAP

១ អ្នកមិនត្រូវរង់ចាំរហូតដល់ទៅ២៤ម៉ោងទើបរាយការណ៍ពីការបាត់ខ្លួនរបស់នរណាម្នាក់នោះទេ

ប្រសិនបើ​អ្នក​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​និង​សុខមាលភាព​របស់​នរណាម្នាក់ ហើយ​មិន​ដឹង​ថា​គេ​កំពុងតែ​ស្ថិត​នៅ​ទី​កន្លែងណា​នោះ នោះអ្នក​អាច​រាយការណ៍ពី​ការ​បាត់​ខ្លួន​របស់​ពួកគេ​ភ្លាមៗ​ទៅ​ឲ្យ​ប៉ូលិស​នៅ​ក្នុង​តំបន់​ដោយ​ការ​ធ្វើ​របាយការណ៍​បាត់ខ្លួន​មនុស្ស (making a missing persons report) ។

 

1_missing_person_2_by_yiu_yu_hoi_getty_images.jpg?itok=6MwizTdR&mtime=1470115713

២ របាយការណ៍រាយការណ៍ពីការបាត់ខ្លួនរបស់នរណាម្នាក់អាចបំពេញបាននៅស្ថានីយ៍ប៉ូលិសក្នុងតំបន់

មាន​តែ​នៅ​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង​​មួយ​ប៉ុណ្ណោះ​ដែល​ទទួល​ការ​​រាយការណ៍​តាម​ទូរសព្ទ។ ទាក់ទង​​ទៅ​កាន់​ស្ថានីយប៉ូលិស​ក្នុង​តំបន់​របស់​អ្នក​ដើម្បី​ពិភាក្សា​អំពី​តម្រូវ​ការ​របស់​អ្នក​ប្រសិន​បើ​អ្នក​មិន​អាច​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ដាក់​របាយការណ៍​បាន​ទេ​នោះ។

 

2_missing_persons_by_aus_gov.jpg?itok=Z_eYpx3q&mtime=1470115713

៣ ផ្តល់ព័ត៌មានដែលពាក់ព័ន្ធឲ្យបានច្រើនបំផុតទៅឲ្យប៉ូលិសតាមដែលអ្នកអាចធ្វើទៅបាន

វានឹង​ជួយ​ដល់​ប៉ូលិស​​ប្រសិន​បើ​អ្នក​ផ្តល់​នូវ​សេចក្តី​លំអិត​​ពាក់​ព័ន្ធ​នឹង​បុគ្គល​នោះ ដូចជា ឈ្មោះ និង​​លេខទំនាក់​ទំនង​របស់​មិត្តភក្តិ ប្រាក់​ជំនួយ ​Centrelink ​ដែល​គេ​បាន​ទទួល សេចក្តី​ពិស្តារ​នៃ​លិខិត​ឆ្លង​ដែន ថ្នាំ​សង្កូវ​ដែល​ត្រូវ​ការ​ប្រើ​ប្រាស់ និង​កត្តា​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​បារម្ភ​ពី​សុវត្ថិភាព​របស់​គេ​នា​ពេល​បច្ចុប្បន្ន។

  

3_missing_person_in_water_aap.jpg?itok=PGIlEkrr&mtime=1470103035

៤ នៅពេលដែលធ្វើរបាយការណ៍ពីការបាត់ខ្លួនរបស់នរណាម្នាក់ ប៉ូលិសអាចនឹងយកនូវសេចក្តីលំអិតភ្លាមៗ

ប៉ូលិស​អាច​សាក​សួរ​សំណួរ​ដំបូង​និង​ត្រឡប់​មក​រក​អ្នក​វិញ​សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​ទៀត​ ប្រសិន​បើ​បុគ្គលនោះ​មិននៅ​នឹង​កន្លែង​ក្នុង​ពេល​ដ៏​ខ្លី។

 

 

4_missing_people_by_rattlenoun_cc_by_sa_4.0.jpg?itok=FniElVvT&mtime=1470115847

៥ រក្សាទុកនូវកំណត់ត្រារបាយការណ៍

វា​អាច​ថា​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​កត់​ត្រា​ទុក​នូវ​ព័ត៌មាន​ដូច​តទៅ​នេះ៖ លេខ​ហេតុការណ៍​សម្រាប់​ការ​ស៊ើប​អង្កេត ស្ថានីយ​ប៉ូលិសឋានន្តរសក្តិនិង​ឈ្មោះ​មន្រ្តី​ប៉ូលិស​ដែល​ទទួល​រឿង​ក្តី។

 

 

 

5_nsw_police_aap-1_1.jpg?itok=jMYJQDz5&mtime=1470103664

របាយការណ៍​បញ្ជាក់​ពី​ការពិត​មាន​ផ្តល់​ជូន​ជា​១៤ភាសា។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់គេហទំព័រ​ផ្លូវ​ការ​ស្តី​ពី​ការ​បាត់​ខ្លួន​នរណាម្នាក់ Australia’s official website 

ទូរសព្ទ​ដោយ​ឥតគិតថ្លៃ​ទៅ​កាន់លេខ ១៨០០​ ០០០ ៦៣៤។

ប្រសិន​បើ​លោក​អ្នក​ត្រូ​វការ​សេវាកម្ម​បកប្រែ​សូម​ទាក់​ទង​ទៅ​កាន់​សេវាកម្ម​ជាតិ TIS តាម​រយៈ​លេខ​ ១៣ ១៤ ៥០។

គេហទំព័រ​ចុះឈ្មោះ​អ្នក​ដែល​បាត់​ខ្លួន​របស់​អូស្រ្តាលី (Australian Missing Persons Register)​ គឺ​ជា​គេហទំព័រ​ដោយ​ឥត​គិត​ថ្លៃ ហើយ​វា​មាន​បំណង​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន​ពី​ការ​បាត់​មនុស្ស​ពី​គ្រប់​រដ្ឋ​និង​ដែន​ដី​ទាំង​អស់​របស់​អូស្រ្តាលី។

ព័ត៌មាន​បន្ថែម​អាច​យក​បាន​ពី Missing people គឺ​ជា​​មគ្គុទេស​បង្ហាត់​បង្ហាញដល់​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​អ្នក​បាត់​ខ្លួន៕


1 min read

Published

By Ildiko Dauda

Presented by Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now