គន្លឺះសំខាន់៥ចំណុចក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតអនឡាញដោយភាពឆ្លាតវៃ

មានវិធីងាយៗមួយចំនួនដែលលោកអ្នកអាចប្រើប្រាស់ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាព័ត៌មានផ្នែកហិរញ្ញវត្ថុរបស់លោកអ្នកនៅលើប្រព័ន្ធអនឡាញបាន។

Cyber security

Source: getty images

១ ការពារខ្លួនអ្នកនិងឧបករណ៍ចល័តរបស់អ្នក (Protect yourself and your mobile device)

រក្សា​គ្រឿងឧបករណ៍ដែល​អាច​ចល័ត​បាន​របស់លោក​អ្នក​ឲ្យ​នៅ​ជាមួយ​អ្នក​គ្រប់​ពេល។ ចូរចង​ចាំថា​ប្រសិនបើ​ ឧបករណ៍ចល័ត​របស់​លោក​អ្នក​មាន​ដូច​ជា​ទូរសព្ទដៃជា​ដើម​ មិន​មាន​សុវត្ថិភាព ត្រូវ​ចោរលួច​ឬ​ក៏​បាត់បង់​ជាដើម​នោះ គេ​អាចប្រើវា​ដើម្បី​ចូល​ទៅ​លួច​យក​ប្រាក់​របស់​លោក​អ្នក ​ឬក៏លួច​អត្តសញ្ញាណ​របស់​អ្នក​តាមរយៈព័ត៌មាន​ដែល​មាន​នៅ​ក្នុង​ឧបករណ៍​ចល័ត​នោះ។

https://www.staysmartonline.gov.au/mobile-devices

Protect your mobile device
Source: Getty Images

២ រក្សាការពារកុំព្យូទ័ររបស់លោកអ្នក (Secure your computers)

អ្នក​អាច​រក្សា​សន្តិសុខ serverកុំព្យូទ័រ​របស់​លោក​អ្នក​បាន​ដោយ​ការ​ស្វែងរក​ឧបករណ៍​ជំនាញ​ពី​ក្រុមហ៊ុន​ដែល​អាច​ទុកចិត្ត​បាន កម្រិតចំនូនគ្រប់គ្រងលេខសម្ងាត់ ហើយ​ពិចារណា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ការពារ​ការលុកលុយក្នុង​កម្មវិធី​កុំព្យូទ័រសម្រាប់​serverរបស់​លោក​អ្នក។ ថតទុក​​( back up) ទិន្នន័យ​របស់ server​ ឲ្យ​បាន​ទៀតទាត់ ហើយ​រក្សាទុកទិន្នន័យback up នោះ​​ សម្រាប់​តែ​បុគ្គល​ដែល​មានសិទ្ធិ​ប្រើប្រាស់​តែប៉ុណ្ណោះ។

 https://www.staysmartonline.gov.au/computers/secure-your-computers

Secure your computer
Source: Getty Images

៣ រក្សាការពារព័ត៌មានផ្ទាល់ខ្លួននិងសម្ងាត់របស់លោកអ្នក (Protect your personal information and privacy)

រក្សា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ ឲ្យ​ដូច​ការ​ដែល​អ្នក​រក្សា​ទុកមាសប្រាក់​យ៉ាង​ដូច្នោះដែរ។ កុំទុក​វា​ចោល​ឲ្យ​អ្នក​ដទៃ​លួច​យក​ទៅបាន។ នៅ​ពេល​ដែល​លួច​យក​​អត្តសញ្ញាណ​របស់​លោក​អ្នកបាន បុគ្គល​ម្នាក់​នោះ​អាច​​ប្រើប្រាស់​ចូល​ទៅ​ក្នុង​គណនី​ធនាគារ​របស់​លោក​អ្នក​ដែល​មាន​ទាំង​ credit cards ឬក៏​ប្រាក់​កម្ចី​នៅ​ក្នុង​ឈ្មោះរបស់​អ្នក ឬ​ទាមទារ​យក​អត្ថប្រយោជន៍សង្គម​ និង​អាច​ថា​ទៅ​បំផ្លាញ​ក្រេឌីត​របស់​លោក​អ្នក​ទៀតផង។

 https://www.staysmartonline.gov.au/your-identity/protect-your-personal-information-and-privacy

Protect your privacy
Source: Getty Images

៤       កុំ​ចែក​ចាយ​លេខ​សម្ងាត់​របស់​អ្នក  (Don't share your password)

ប្រើប្រាស់​លេខសម្ងាត់​ដែល​ខ្លាំងពិបាក​រកឃើញ ហើយ​កុំ​ចែករំលែក​វា​ជាមួយនឹង​នរណាម្នាក់​ឲ្យសោះ។ គួរ​តែ​ប្រើប្រាស់​លេខសម្ងាត់​ដែល​មាន​ទាំង​លេខ អក្សរ សញ្ញា​ចាប់​ពី​៨ខ្ទង់​ឡើងទៅ។

https://www.staysmartonline.gov.au/computers/set-and-use-strong-passwords

Protect your password
Concept stock photograph depicting Cyber Security theme, Thursday, April 28, 2016. Source: AAP/Dave Hunt

៥       ធានា​ការ​តភ្ជាប់​អ៊ីនធឺណិតរបស់​អ្នក (Secure your internet connection)

ការតភ្ជាប់​អ៊ីនធឺណិត​របស់​អ្នក​គឺ​ជា​បណ្តាញ​មួយ​ពី​ពិភពខាង​ក្រៅ​ចូល​ទៅ​ក្នុង​កុំ​ព្យូ​ទ័រ​របស់​អ្នក។ ប្រសិន​បើ​វា​គ្មាន​ការ​ធានា​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ នរណា​ក៏​អាច​ចូល​ទៅ​ប្រើប្រាស់​វា ដើម្បី​ប្រមូល​យក​ព័ត៌មាន​របស់​អ្នក​បានដែរ ឬក៏លួច​ការតភ្ជាប់​ (hijack your connection) ឬក៏​កុំព្យូទ័ររបស់​អ្នក យក​ទៅប្រើប្រាស់​ក្នុង​គោល​បំណង​របស់​ពួកគេ​បាន​ដែរ។

    

Secure your internet connection
Source: Getty Images

ប្រសិនបើអ្នក​ជឿជាក់ថា ការ​សម្ងាត់​របស់​លោក​អ្នក​មួយ​ចំនួន​ត្រូវ​បាន​គេ​បំពាននោះ សូមទាក់ទង​ទៅកាន់​ការិយាល័យ​ព័ត៌មាន​អូស្រ្តាលី​ដើម្បីសុំ​ជំនួយ​តាម​រយៈទូរសព្ទលេខ 1300 363 992។

លោក​អ្នក​ក៏អាច​ពិនិត្យ​មើល​​បញ្ជី​នៃ​ការ​គម្រាម​កំហែង​តាម​ប្រព័ន្ធអនឡាញ​ ហើយ​ស្វែង​រក​ការ​ពន្យល់ពាក្យពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អ៊ីនធឺណិតតាម​រយៈគេហទំព័រ Stay Smart Online : www.staysmartonline.gov.au បាន​ផងដែរ៕


1 min read

Published

Updated

By Ildiko Dauda

Presented by Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now