ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតដែលភាសាអង់គ្លេសហៅថា Cyber threats បង្កឡើងដោយក្រុមដែលអភិវឌ្ឍបច្ចេកវិទ្យា ជាញឹកញាប់តែងតែដើរមួយជំហានលឿនជាងអ្នកប្រើប្រាស់និងសេវាកម្មស៊ើបការណ៍អនឡាញ។
ការិយាល័យស្ថិតិអូស្រ្តាលីប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០១៤មានពលរដ្ឋអូស្រ្តាលីជាង១លាន៦សែននាក់ក្លាយជាជនរងគ្រោះតាមប្រព័ន្ធអ៊ីនធឺណិតដោយសារតែការលួចបន្លំឯកសារផ្ទាល់ខ្លួន។
របាំងភាសាអាចជាឧបសគ្គដ៏សំខាន់មួយក្នុងការបញ្ជាក់ពីការគម្រាមកំហែងនានា។
ដូច្នេះតើអ្វីខ្លះគឺជាការគម្រាមកំហែងលើប្រព័ន្ធអ៊ីនធឺណិត ហើយតើយើងអាចការពារការសម្ងាត់របស់យើងតាមប្រព័ន្ធអនឡាញតាមវិធីណា?
សូមចុចស្តាប់សំឡេងដើម្បីស្វែងយល់ទាំងអស់គ្នា៖
ប្រសិនបើអ្នកជឿជាក់ថា រឿងសំងាត់របស់លោកអ្នកមួយចំនួនត្រូវបានគេបំពាននោះ សូមទាក់ទងទៅកាន់ការិយាល័យព័ត៌មានអូស្រ្តាលីដើម្បីសុំជំនួយតាមរយៈទូរសព្ទលេខ 1300 363 992។
លោកអ្នកក៏អាចពិនិត្យមើលបញ្ជីនៃការគម្រាមកំហែងតាមប្រព័ន្ធអនឡាញ ហើយស្វែងរកការពន្យល់ពាក្យពាក់ព័ន្ធនឹងប្រព័ន្ធអ៊ីនធឺណិតតាមរយៈគេហទំព័រ Stay Smart Online : www.staysmartonline.gov.au បានផងដែរ៕

