នេះគឺជាការពិត៧យ៉ាងដែលលោកអ្នកត្រូវយល់ដឹងពីជនជាតិដើមដំបូងរបស់អូស្រ្តាលី។
អត្តសញ្ញាណរបស់ពួកគេចងភ្ជាប់ទៅនឹងវប្បធម៌របស់បុគ្គលម្នាក់ដែលធំធាត់ឡើង និងថាតើពួកគេផ្តល់អត្តសញ្ញាណដល់វប្បធម៌នោះតាមរបៀបណា។

ជំនឿប្រពៃណីទំនាមទំលាប់ធំជាងគេបំផុតមួយអំពីជនជាតិដើមនោះ គឺថាប្រសិនបើអ្នកមានស្បែកសថ្លា អ្នកមិនអាចជាជនជាតិដើម Aboriginal ឬក៏ Torres Strait Islander នោះទេ។
វប្បធម៌បង្ហាញពីវិធីក្នុងការរស់នៅដែលបង្កើតឡើងជាក្រុមៗ ហើយបម្លែងពីជំនាន់មួយទៅជំនាន់មួយទៀត។

លក្ខណៈពិសេសនៃវប្បធម៌ជនជាតិដើម Aboriginal និង Torres Strait Islander រួមបញ្ចូលទាំងការផ្សារភ្ជាប់ពិសេសមួយទៅនឹងទឹកដីនិងការប្តេជ្ញាចំពោះគ្រួសារនិងសហគមន៍។
សិទ្ធិជាពលរដ្ឋមិនត្រូវបានពង្រីកជូនដល់ជនជាតិ Aboriginal និង Torres Strait Islanderនៅសហព័ន្ធនោះទេក្នុងឆ្នាំ១៩០១។

ជនជាតិ Aboriginal និង Torres Strait Islander ក៏មិនមានសិទ្ធិក្នុងការបោះឆ្នោត ឬក៏ទទួលបាននូវសារប្រយោជន៍សង្គមដូចជាប្រាក់សោធនិវត្តន៍និងប្រាក់បំណាច់ពេលសម្រាលបុត្រឡើយរហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៦០។
ក្តីស្រមៃ ឬក៏ពេលស្រមៃ ‘Dreaming’ or ‘Dreamtime’ គឺជាពាក្យជាភាសាអង់គ្លេសដែលបរិយាយពីគំនិតរបស់ជនជាតិ Aboriginal និង Torres Strait Islander។

សម្រាប់ជនជាតិ Aboriginal ក្តីស្រមៃ គឺច្រើនជាងអតីតកាលទេវកថា។ “វាបរិយាយពីទំនាក់ទំនងរបស់ពួកយើងក្នុងនាមជាជនជាតិ Aboriginal ជាមួយនឹងព្រលឹងនៃគ្រប់បែបយ៉ាងដែលនៅជុំវិញយើង។.” – ShareOurPride
ភាសាបញ្ជាក់ពីអត្តសញ្ញាណថាជនជាតិដើម Aboriginal និង Torres Strait Islanderជានរណា ហើយពួកគេមកពីទីណា។

មានភាសាប្រមាណ២៧០ភាសាខុសៗពីគ្នានិងវប្បធម៌ផ្សេងៗគ្នាជាច្រើននៅពេលដែលជនជាតិអឺរ៉ុបមកដល់។ បច្ចុប្បន្ននេះនៅមានភាសា ជនជាតិដើម Aboriginal និង Torres Strait Islander ចំនួន១៤៥ភាសាដែលនៅប្រើប្រាស់ក្នុងប្រទេសអូស្រ្តាលី ទោះជាយ៉ាងណាក៏ដោយមានតែភាសា១៨ប៉ុណ្ណោះដែលនៅរឹងមាំ មានន័យថាមនុស្សគ្រប់វ័យចេះនិយាយភាសាទាំងនេះ។
ជនជាតិដើម Aboriginal និង Torres Strait Islander ផ្សារភ្ជាប់ទៅនឹងប្រទេសតាមរយៈខ្សែកំណើត(ម្តាយឬឳពុក) និងតាមរយៈក្រុមកុលសម្ព័ន្ធនិងភាសា។

"នៅពេលដែលយើងនិយាយពីប្រទេស យើងអាចសំដៅដល់ភូមិកំណើត ឬតំបន់កុលសម្ព័ន្ធ ឬក៏បក្សសម្ព័ន្ធ ហើយការនិយាយបែបនេះយើងអាចនឹងសំដៅដល់អ្វីដែលដែលមានន័យជ្រៅជាងទីតាំង ឬក៏កន្លែងណាមួយនៅលើផែនទី។ យើងមិនចាំបាច់សំដៅលើកន្លែងតាមភូមិសាស្រ្តនោះទេ ប៉ុន្តែយើងនិយាយពីទេសភាពទាំងមូល មិនមែនគ្រាន់តែកន្លែងនោះទេ។" – Professor Mick Dobson AM
ជនជាតិដើម Aboriginal និង Torres Strait Islander បង្កើតនូវវិធីសាស្រ្តប្រកបដោយប្រសិទ្ធិភាពក្នុងការប្រើប្រាស់និងថែរក្សាធនធាននៅក្នុងដី។

សិទ្ធិរបស់ក្រុមផ្សេងៗគ្នាក្នុងការរស់នៅនិងគ្រប់គ្រងតំបន់ណាមួយនោះគឺបានកត់ត្រាយ៉ាងច្បាស់តាមរយៈ សិល្បៈ រឿងព្រេង ចម្រៀងនិងរបាំ។ “ខ្ញុំដឹងក្តីឡើងដោយជឿថា យើងមានទំនាក់ទំនងជាពិសេសជាមួយនឹងទឹកដី។ យើងជាកម្មសិទ្ធិរបស់ទឹកដី។ ទឹកដីមិនមែនជាកម្មសិទ្ធិរបស់យើងនោះទេ។" - Cassandra Lawton Gungarri woman (SW Qld)៕

