តើអ្នកដឹង​ទេ​ថា​អ្នក​អាច​ទទួល​បាន​ជំនួយ​ប្រាក់​ចំណូល​ក្នុង​ប្រទេស​អូស្រា្តលី?​

អត់ការងារធ្វើមែនទេ? អ្នកដែលកំពុងស្វែងរកការងារធ្វើអាចប្រើប្រាស់ប្រព័ន្ធសន្តិសុខសង្គមរបស់រដ្ឋាភិបាលអូស្រ្តាលីបាន នៅពេលដែលប្រឈមមុខនឹងបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ។

Job Seekers

Source: AAP

ដូច្នេះ​នៅ​ពេល​ដែល​លោក​អ្នក​កំពុងតែ​ស្វែង​រក​ការងារ​ធ្វើ​នោះ នេះគឺ​ជា​ជម្រើស​មួយ​ចំនួន​ដែល​អាច​ជួយ​លោក​អ្នក​បាន។

តើអ្វីទៅជាប្រាក់ឧបត្ថម្ភ Newstart Allowance?

Job search
Source: AAP

វាគឺ​ជាប្រាក់​ឧបត្ថម្ភ​ដ៏​ចំបង​សម្រាប់​អ្នក​គ្មានការ​ងារ​ធ្វើ​ដែល​មាន​អាយុ​ក្នុង​ចន្លោះ​វ័យ​ធ្វើការ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វាក៏​មាន​លក្ខខណ្ឌ​មួយចំនួន​ផងដែរ។ ឧទាហរណ៍ អ្នក​ត្រូវ​តែ​មាន​ភស្តុតាង​បញ្ជាក់​ថា អ្នក​កំពុងតែ​ស្វែងរក​ការ​ងារ​ធ្វើ​ពេញ​ម៉ោង ត្រូវ​តែ​ទៅ​ជួបភ្នាក់​ងារ​ស្វែងរក​ការ​ងារ​ធ្វើ​របស់​លោក​អ្នក​តាម​ពេល​កំណត់ ហើយ​អ្នក​ក៏​ត្រូវ​តែ​បំពេញ​តាម​កាតព្វកិច្ច​ដែល​គេ​ត្រូវ​ការ​ជា​ចាំបាច់​ផងដែរ​(mutual obligation requirements)។

តើខ្ញុំត្រូវរង់ចាំយូរប៉ុណ្ណា?

Clock - waiting for a visa
Source: Pixabay

ពេលវេលា​រង់ចាំ​អាច​ខុសៗគ្នា ចន្លោះពី​២អាទិត្យ​ទៅ​២ខែ គិត​ចាប់​ពី​ពេល​ដែល​លោក​អ្នក​បាន​ដាក់​ពាក្យ​សុំ​ប្រាក់​ជំនួយ Newstart Allowance រួចមក។ តាម​ធម្មតា​វា​អាស្រ័យ​ទៅ​លើ​ខាង ​Centrelink ជា​អ្នក​សម្រេច។

តើខ្ញុំអាចរកប្រាក់ចំណូលបានច្រើនប៉ុណ្ណា?

Money wallet
Source: WikiCommons

អ្នក​អាច​ធ្វើ​ការ​បណ្តើរ ហើយ​ទទួល​បាន​ប្រាក់​Newstart ក្នុង​ពេល​តែ​មួយ។ ឧទាហរណ៍​ប្រសិន​បើ​អ្នក​ធ្វើការ​មួយ​វេន ក្នុង​មួយ​សប្តាហ៍ អ្នក​នៅ​តែ​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​មួយ​ផ្នែកដដែល​ដែលគេហៅថា Partial Payment។ អ្នកអាច​រកចំណូល​មុន​បង់​ពន្ធ បាន​រហូត​ដល់​ទៅ​$104 ក្នុង​ពីរ​សប្តាហ៍។ ប្រាក់​ឧបត្ថម្ភ​របស់​អ្នក​នឹង​ត្រូវ​កាត់​5០សេន ចំពោះប្រាក់​ចំណូល​១ដុល្លារ​ដែល​លោក​អ្នក​រក​បាន​ចាប់​ពី $104 ដល់ $254 ក្នុង​ពីរ​សប្តាហ៍។ អត្រាកាត់កងនោះគឺ $75 បូកថែមនឹង65សេន​ក្នុង​មួយ​ដុល្លារ​ដែល​លោក​អ្នក​រកបាន​លើស​ពី​$254​ក្នុង​ពេល​ពីរ​សប្តាហ៍។

តើនរណាខ្លះមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភនេះ?

Job seekers attend a job fair in New York
Source: AAP

ពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ប្រទេស​នេះ​ចាប់​ពី​២ឆ្នាំ​ឡើង​ទៅ​ មានសិទ្ធិ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភនេះ។ ទោះជា​យ៉ាងណាក៏ដោយ ពួកគេ​ត្រូវ​ការ​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ការ​ធ្វើតេស្តទ្រព្យ​សម្បត្តិ​និង​ប្រាក់​ចំណូល ( income and assets tests )​ក៏​ដូចជា​កាតព្វកិច្ច​ត្រូវ​បំពេញ​ (Mutual Obligation Requirements) ផងដែរ។

អ្វីទៅជា 'Work for the Dole'?

Construction workers
Source: Reference.com

វាគឺ​ជា​កម្មវិធី​មួយ​ដែល​បង្កើតឡើង​ដើម្បី​បង្កើន​ជំនាញ​អ្នក​ស្វែងរក​ការងារ​ធ្វើ ផ្តល់​នូវ​បទពិសោធន៍ការងារ​និង​ធ្វើ​ឲ្យ​ពួកគេ​ចូលរួម​ចំណែក​នៅ​ក្នុង​សហគមន៍។ អ្នក​ត្រូវ​តែ​ចូលរួម​នៅ​ក្នុង​កម្មវិធី Work for the Dole រយៈពេល​៦ខែ​នៃ​ឆ្នាំនោះ​ដើម្បី​ទាមទារ​ប្រាក់​ជំនួយ​ក្រោម​តម្រូវ​ការ​របស់​Mutual Obligation Requirements

តើនឹងមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនធ្វើតាម Mutual Obligation Requirements?

Job search
Source: AAP

ប្រាក់​ឧបត្ថម្ភ Newstart របស់​អ្នក​អាច​នឹង​ត្រូវ​ព្យួរ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ទំនាក់​ទំនង​ជា​មួយ​ភ្នាក់​ងារ​រក​ការងារ​ធ្វើ​របស់​លោក​អ្នក​ឡើងវិញ អ្នក​អាច​នឹង​ទទួល​បាន​ប្រាក់​ជំនួយ​ម្តង​ទៀត។


ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​ដែល​គ្មានការ​ងារ​ធ្វើ​ប្រភេទផ្សេងទៀតមាន​ដូចជា  Youth Allowance សម្រាប់​អ្នក​ដែល​ស្វែងរកការងារ​ធ្វើ​ពេញម៉ោង​អាយុ​ពី​១៦​ទៅ​២១​ឆ្នាំ និងDisability Support Pension សម្រាប់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​១៦​ឆ្នាំ​ដល់​អាយុ​ចូលនិវត្ត ដែលមិន​អាច​ធ្វើ​ការ​បាន​ដោយសារតែ​ពិការភាព​ខាង​ផ្លូវ​កាយ​ ផ្លូវចិត្ត​ឬក៏សតិបញ្ញា​ជាដើម។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​ជំនួយ​ប្រាក់ចំណួល​សូមចូលទៅកាន់​គេហទំព័រ​របស់Department of Human Services

ជំនួយផ្នែកភាសាសម្រាប់អ្នកមិនចេះភាសាអង់គ្លេស

Phonecall
Source: Pexels

ប្រសិនបើ​អ្នក​ត្រូវ​ការ​សេវា​បកប្រែភាសា​អ្នក​អាច​ទូរសព្ទ​ទៅ​កាន់​ សេវាកម្ម​ពហុភាសារបស់ នាយកដ្ឋាន​នេះបាន​តាមរយៈលេខ 131 202 ចាប់​ពី​ម៉ោង​៨ព្រឹក​ដល់​ម៉ោង​៥ល្ងាច ក្នុង​ពេល​ម៉ោង​ធ្វើការ​ដើម្បី​ពិភាក្សា​ជាមួយ​នឹង​បុគ្គលិក​ដែលចេះ​ច្រើនភាសា៕


1 min read

Published

Updated

By Ildiko Dauda, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now