SKIP TO MAIN CONTENT

មគ្គទេសក៍​តាំង​ទី​លំនៅ៖ របៀប​ប្រើ​ប្រាស់​សេវាកម្ម​សុខភាព​ផ្លូវ​ចិត្ត​ក្នុង​ប្រទេស​អូស្រ្តាលី

ការបង្កើតនូវសេវាកម្មសុខភាពផ្លូវចិត្តដែលឆ្លើយតបតាមបែបផែនវប្បធម៌គឺជាផ្នែកដ៏សំខាន់មួយជួយដល់ដំណើរការតាំងទីលំនៅរបស់ជនភៀសខ្លួនជាច្រើន។

Therapist counsels teenage girl in support group
Therapist counsels teenage girl in support group Source: Getty

1 min read

Published

Updated

By Ildiko Dauba, Sopharany Hay



Skip to article content

ជនភៀសខ្លួន​ជាច្រើន​ប្រឈម​នឹ​ងគ្រោះថ្នាក់​ ​នៃ​ការ​វិវឌ្ឍ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ខ្ពស់​ជាង​ប្រជាជន​អូស្រ្តាលី​ទូទៅ។ ហើយ​ការ​មាក់​ងាយ​ជុំវិញ​ជំងឺ​ផ្លូវ​ចិត្ត ខ្វះ​នូវ​ការ​យល់​ដឹង​ពី​សេវាកម្ម​ផ្សេងៗ និង​ខ្វះ​ខាត​ចំណេះ​ដឹង​ភាសា​អង់គ្លេស​  ​អាច​ធ្វើ​ឲ្យ​វា​កាន់​តែ​លំបាក​​ថែម​ទៀត​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​សុខភាព​ផ្លូវ​ចិត្តនេះ។

នេះ​គឺ​ជា​ជំហាន​មួយ​ចំនួន​ក្នុង​ការ​ស្វែង​រក​នូវ​ការ​ថែរក្សា​សុខភាព​ផ្លូវ​ចិត្ត​កាន់​តែ​ប្រសើរឡើង។

ជួបពិភាក្សាជាមួយគ្រូពេទ្យប្រចាំគ្រួសាររបស់លោកអ្នក

មនុស្ស​ដំបូង​ដែល​លោក​អ្នក​​គួរទៅ​រក​នោះ​គឺជា​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​របស់​លោក​អ្នក ដែល​​អាច​ប្រាប់​ពី​លក្ខខណ្ឌ​របស់​អ្នក​និង​រៀបចំ​នូវ​”ផែន​ការ​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត”​សម្រាប់​អ្នក។ លោក​អ្នក​អាច​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់ សេវាកម្មមើលថែទាំ​​សុខភាព​ផ្លូវ​ចិត្ត​ជាក់​លាក់​ ដូចជា​ពេទ្យ​​ចិត្តសាស្រ្ត ក្រោយ​ពី​លោក​ទទួលបាន​​”ផែន​ការ​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត”​ពី​គ្រូ​ពេទ្យពិនិត្យ​ជំងឺ​ទូទៅ​​រួច​។

 Doctor with patient in hospital
Doctor with patient in hospital Source: Getty Images

ទាមទារចំណាយពី Medicare មកវិញ (Medicare rebates)

សេវាកម្ម​ផ្លូវ​ចិត្ត​មួយ​ចំនួន​ដែល​ផ្តល់​ជូន​ដោយ​គ្រូពេទ្យ​ពិនិត្យ​ជំងឺ​ទូទៅ គ្រូពេទ្យ​ចិត្ត​សាស្រ្ត និង​គ្រូពេទ្យ​ជំនាញ​មួយ​ចំនួន​ទៀត​អាច​​ទាមទារចំណាយ​ពី Medicare វិញ​បាន ដែលហៅថា Medicare Rebate)។ យោង​តាម​ស្ថាន​ភាព​ជំងឺ​របស់​លោក​អ្នក បន្ទាប់​ពី​ប្រើ​ប្រាស់​ការ​ព្យាបាល​៦​លើក​ដំបូង​រួច​ហើយ លោកអ្នក​អាច​ត្រឡប់​ទៅកាន់​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​របស់​លោក​អ្នក​ឬ​ពេទ្យ​ចិត្ត​សាស្រ្ត​វិញ ដើម្បី​សុំ​ការ​ព្យាបាល​៤​លើក​បន្ថែម​ទៀត។

Medicare Debate
Source: AAP

តើខ្ញុំអាចទទួលបានការព្យាបាលនេះដែរឬទេ?

លោក​អ្នក​អាច​ទទួល​បាន​ការ​ព្យាបាល​ទាំងនេះ​ប្រសិន​បើ​លោកអ្នក​​មានកាត Medicare  ហើយ​ឆ្លង​កាត់​​ការ​ធ្វើតេស្ត​សុខភាព​ផ្លូវ​ចិត្ត តែក៏​មាន​ការ​លើក​លែង​ខ្លះ​ដែរ Read more about eligibility here 

ប្រសិន​បើ​អ្នក​ចង់​ស្វែង​យល់​បន្ថែម​ទៀត​ពី​សិទ្ធិ​ក្នុងការ​ទទួលបាន​ការ​ព្យាបាល​របស់​លោក​អ្នក ការទាម​ទារ​ចំណាយមក​វិញ​ សូម​ទូរសព្ទ​ទៅកាន់ Medicare Australia តាមរយៈលេខ 132 011  ឬ​ចូល​ទៅកាន់​គេហទំព័រ​របស់ Medicare

តើខ្ញុំអាចប្រើប្រាស់សេវាកម្មបកប្រែបានដែរឬទេ?

Interpreter in Health sector
Interpreter in Health sector Source: SBS

និយាយ​ពី​បញ្ហា​សុខភាព​សំខាន់ៗ​ជា​ភាសា​ដែល​មិន​មែនជា​ភាសា​កំណើត​របស់​ខ្លួន​នោះ​មិន​មែន​ជា​ការ​ប្រសើរនោះទេ។  ទោះជា​យ៉ាង​ណាក៏ដោយ អ្នកជំនាញ​វេជ្ជសាស្រ្ត​ផ្តល់​ជា​យោបល់​ថា​កុំ​ឲ្យ​ពឹង​ផ្អែក​លើ​ការ​បក​ប្រែ​ពី​សំណាក់​សមាជិក​ក្រុមគ្រួសារ​របស់​លោក​អ្នក ព្រោះថាវា​អាច​ជា​បញ្ហា​បាន។

ហេតុដូច្នេះ​ហើយ​ ទើប​មាន​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​បកប្រែ​ភាសា​ជូនលោក​អ្នក។ គ្រូពេទ្យ​អាច​នឹង​ប្រើប្រាស់​សេវាកម្ម​បក​ប្រែ​ជូន​លោក​អ្នក​តាម​ទូរសព្ទ ឬក៏​ណាត់​ឲ្យ​ទៅ​បក​ប្រែនៅ​កន្លែង​ផ្ទាល់ ដូច្នេះ​អ្នក​ប្រើប្រាស់​សេវាកម្ម​នេះ​ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ប្រសើរ​បំផុត​សម្រាប់​សុខភាព​របស់​លោក​អ្នក។

សេវាកម្មប្រឹក្សាពីការធ្វើទារុណកម្មនិងការប៉ះទង្គិចធ្ងន់ធ្ងរ

Refugee and migrant mental health in Australia
Refugee and migrant mental health in Australia. Source: AFP

ប្រសិន​បើ​លោក​អ្នក​ធ្លាប់​ឆ្លង​កាត់​នូវ​ការ​ធ្វើ​ទារុណកម្ម​និងការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ ដែល​បន្តជះ​ឥទ្ធិពល​​លើ​ជីវិត​រស់​នៅ​របស់​លោក​អ្នកនោះ នឹង​មានសេវាកម្ម​ប្រឹក្សា​ពិសេស​ផ្តល់​ជូន​លោក​អ្នក​ផងដែរ។ STTARS (Survivors of Torture and Trauma Assistance and Rehabilitation Service)គឺ​ជា​សេវាកម្ម​ជួយ​ដល់​ជនភៀសខ្លួន​និង​ជនប្រវេសន៍​ដែល​ធ្លាប់​ទទួលរង​ទារុណកម្ម​ឬការប៉ះទង្គិច​ធ្ងន់ធ្ងរ ដោយសារតែ​ការ​បៀតបៀន អំពើហិង្សា សង្គ្រាម ឬ​ក៏​ការ​ឃុំឃាំង​ខុសច្បាប់​នៅ​មុន​ពេល​ដែល​ពួកគេ​មក​ដល់​ប្រទេស​អូស្រ្តាលី។ STTARS ផ្តល់​នូវ​សេវាកម្ម​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ប្រចាំ​សប្តាហ៍ ដែល​លោក​អ្នក​អាច​ជួប​ជាមួយ​នឹង​ពេទ្យ​ចិត្តសាស្រ្ត​​​ក្រោម​ការ​ចាត់​ចែង​ក្នុង​សហគមន៍​របស់​លោក​អ្នក​បាន។

សេវាកម្មតាមសហគមន៍ដទៃទៀត

Migrant Refugee Resources
Migrant Refugee Resources Source: Migrant Refugee Resources

សហគមន៍​ ​និង​ការទំនាក់​ទំនង​ក្នុង​សង្គម​​ផ្តល់​នូវ​សារៈសំខាន់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​លោក​អ្នក។ មាន​សហគមន៍​មួយ​ចំនួន​​ជួយ​ដល់​លោក​អ្នក​ចំពោះ​បញ្ហា​ទាំង​នេះ​ ដូចជា មជ្ឈមណ្ឌល​ធនធាន​ជនប្រវេសន៍​នៅ​Liverpool (Migrant Resource Centre in Liverpool) ​ជាដើម។

ហើយ​ក៏​មាន​កម្មវិធី​ពិសេសៗ​មួយ​ចំនួន​ដែល​ជួយ​គាំទ្រ​ដល់​ការ​ប្រឹក្សា​នេះ​ផង​ដែរ​ដូចជា កម្មវិធីAustralia's Humanitarian Settlement Services program (HSS) ។

គេហទំព័រពាក់ព័ន្ធ៖

សម្រាប់​ព័ត៌មាន​បន្ថែម​ពាក់​ព័ន្ថ​នឹង​ការ​ផ្តួចផ្តើម​​​សុខភាព​ផ្លូវ​ចិត្ត​ជា​ភាសារបស់​លោក​អ្នក​សូម​ចូល​ទៅកាន់​៖ Mental Health in Multicultural Australia ។  

Refugee Week 18 - 24 June 

World Refugee Day 20 June 

Settlement Services International (NSW) 

Liverpool Migrant Resource Center

Asylum Seeker Resource Center 

Asylum Seeker Resource Center's Telethon for World Refugee Day 


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now