មគ្គទេសក៍តាំងទីលំនៅ៖ អ្វីជាការរំលោភបំពានលើមនុស្សចាស់? តើយើងអាចមើលដឹងនិងការពារបានតាមរបៀបណា?

ជាញឹកញាប់នៅពេលដែលទំនាក់ទំនងក្នុងគ្រួសារបែកបាក់ ការរំលោភបំពានលើមនុស្សចាស់អាចនឹងកើតមានឡើង។វាជារឿងសំខាន់ដែលអ្នកចាំបាច់ត្រូវធ្វើអ្វីម្យ៉ាងប្រសិនបើអ្នកគិតថា រូបអ្នកផ្ទាល់ឬនរណាម្នាក់ដែលអ្នកស្គាល់គឺជាជនរងគ្រោះដោយសារតែការរំលោភបំពាននេះ។

Dependent Dementia Senior

Dependent Dementia Senior Source: Pixabay

សម្រាប់​មនុស្ស​ចាស់​ដែល​មក​ប្រទេស​អូស្រ្តាលី​ក្នុង​នា​មជា​ជន​ប្រវេសន៍ ពួកគាត់​មាន​រនាំង​ឧបសគ្គ​ច្រើន​ក្នុង​ការ​ស្វែង​រក​ជំនួយ ដូចជា​ការ​រស់​នៅ​ដាច់​ឆ្ងាយ​ពី​សង្គម ឬក៏​មិន​ចេះ​ភាសារ​អង់គ្លេស​ជា​ដើម។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ មាន​ធនធាន​ជាច្រើន​ដើម្បី​ជួយ​ដល់​សហគមន៍​ប្រវេសន៍។

តើអ្វីទៅជាការរំលោភបំពានលើមនុស្សចាស់?

Aged care
Source: Department of health

អង្គការ​សុខភាព​ពិភពលោក​ផ្តល់​និយម​ន័យ​ការ​រំលោភ​បំពាន​លើ​មនុស្ស​ចាស់​ថា​ជា​សកម្មភាព​តែមួយ​លើក ឬកើត​ឡើង​ម្តងហើយ​ម្តង​ទៀត ឬ​កង្វះខាត​នូវ​សកម្មភាព​នៅ​ក្នុង​ទំនាក់ទំនង ដែលជឿទុកចិត្ត បង្ក​នូវ​ទុក្ខទោស ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​ចាស់ម្នាក់​។

ការរំលោភបំពានលើមនុស្សចាស់ជះឥទ្ធិពលរហូតដល់ទៅ១០%នៃចំនួនប្រជាជនទូទាំងសកលលោក ប៉ុន្តែករណីភាគច្រើនមិនបានរាយការណ៍នោះទេ។

៩០%​នៃ​ករណី​រំលោភ​បំពាន​លើ​មនុស្ស​ចាស់​ កើត​ចេញ​ពី​សមាជិក​​ក្រុមគ្រួសារ។ «ភាគច្រើន​លើសលុប ដែល​ទាំង​អង្គភាព​ខ្ញុំធ្លាប់​បាន​ឆ្លង​កាត់​និង​ទាំង​ការ​ស្រាវជ្រាវ​បាន​រកឃើញនោះគឺ​ថា កូនប្រុស​និង​កូនស្រី​ឬក៏​កូនចុង​របស់​ពួកគាត់​ គឺ​ទំនង​ជា​អ្នកដែល​បំពារ​បំពាន​លើ​មនុស្ស​ចាស់​ទាំង​នោះ។» លោក Greg Mahney នាយកប្រតិបត្តិ​នៃ​អង្គភាព​មួយ​ឈ្មោះថា Advocare​។

World Health Organisation

NSW Seniors Rights Service

Seniors Rights Victoria

មនុស្សចាស់ដែលចំណេះដឹងឬជំនាញភាសាអង់គ្លេសនៅមានកម្រិត ជាញឹកញាប់រងការរំលោភបំពានពីក្រុមគ្រួសារឬមិត្តភក្តិរបស់គាត់។

តើអ្វីខ្លះជាមុខសញ្ញា?

មនុស្ស​ចាស់​ដែល​​ចំណេះ​ដឹង​ឬ​ជំនាញ​ភាសា​អង់គ្លេស​​នៅ​មានកម្រិត ជាញឹកញាប់​រង​ការ​រំលោភ​បំពាន​ពី​ក្រុមគ្រួសារ​ឬ​មិត្ត​ភក្តិ​របស់​គាត់។

Omar
Source: Pexels

ជួនកាល​វា​ក៏​ពិបាក​នឹង​មើល​ដឹង​ដែរ​ចំពោះ​ការ​រំលោភ​បំពាន​លើ​មនុស្ស​ចាស់នេះ។ ការរំលោភបំពាន​អាច​នឹង​មាន​កលល្បិច ឬជួន​កាល​ធ្វើឡើង​ដោយ​លាក់កំបាំង ហើយ​មនុស្ស​ចាស់​ខ្លះ​អាច​នឹង​ស្ទាក់​ស្ទើរ​ក្នុងការ​និយាយពី​បញ្ហានេះ។

«វា​ងាយស្រួល​ណាស់​សម្រាប់​អ្នក​ទាំង​នោះ​ក្នុងការ​សុំ​ហត្ថលេខា​ពី​មនុស្ស​ចាស់​ ទាំង​ការ​ដែល​ពួកគាត់​មិន​យល់ថា​ជា​ឯកសារអ្វី​ផងនោះ។» លោក Alexander Abramoff ​អ្នក​គ្រប់​គ្រង​នៅ​កន្លែង​មើលថែទាំ​មនុស្ស​ចាស់។

សេវាកម្មគាំពារសិទ្ធិមនុស្សចាស់(Aged Rights Advocacy Service )

ការ​រំលោភ​បំពាន​​ដែល​កើតឡើង​ញឹកញាប់​ជាង​គេទៅ​លើ​មនុស្ស​ចាស់​​នោះ​គឺ​ការ​រំលោភ​បំពាន​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ។

ការរំលោភបំពាន​លើ​មនុស្ស​ចាស់ មិនមែន​មាន​ត្រឹមតែ​​ការ​រំលោភ​បំពាន​លើ​រូប​រាង​កាយ ប៉ុន្តែ​វា​មាន​ទម្រង់ច្រើន​ជាង​នេះ​ទៅទៀ​ត ដូចជា ការ​រំលោភ​បំពាន​ខាង​ផ្នែក​​សតិអារម្មណ៍ ផ្នែក​សេដ្ឋកិច្ច និងការ​ធ្វេសប្រហែស​ជាដើម។

Credit Cards
Source: Pixabay

The Australian Institute of Family Studies

NSW Seniors Rights Service

តើអាចស្វែងរកជំនួយបានដោយរបៀបណា?

Elder Abuse prevention and support
Source: NSW Elder Abuse prevention

ប្រសិនបើលោកអ្នក​ឬក៏នរណាម្នាក់​ដែល​លោក​អ្នក​ស្គាល់​គឺ​ជា​ជនរងគ្រោះដោយសារតែ​ការ​រំលោភ​បំពាន​លើ​មនុស្ស​ចាស់​ សូមទូរសព្ទ​ទៅ​កាន់​ខ្សែទូរសព្ទ​ជំនួយ​ដល់​មនុស្ស​ចាស់​ដែល​រងការ​រំលោភបំពាន​នៅតាម​រដ្ឋ​របស់​លោក​អ្នក។

លោក​អ្នក​អាច​ស្វែង​រក​ទូរសព្ទ​បាន​តាម​គេហទំព័រ My Aged Care website

សម្រាប់​អ្នក​មិន​ចេះ​ភាសាអង់គ្លេស​អាច​ទូរសព្ទ​ទៅ​កាន់​សេវាកម្ម​បកប្រែភាសា​ជាតិលេខ 13 14 50។ ហើយ​ប្រសិនបើ​អ្នក​មិន​អាច​ទូរសព្ទ​ទៅ​ខ្សែទូរសព្ទជំនួយ​ទេនោះ នៅ​មាន​អ្នក​ផ្សេងទៀត​ដែល​អ្នក​អាច​ទុកចិត្ត​បាន​ ដូចជាគ្រូពេទ្យ​ប្រចាំ​គ្រួសារ​របស់​អ្នក មេដឹកនាំ​សាសនារបស់​លោកអ្នក ឬក៏​មិត្ត​ភក្តិ​ដែល​លោក​អ្នក​ជឿទុកចិត្ត​ជាដើម។

Australian Institute of Family Studies

The National Translating and Interpreting Service (TIS) 

Raising Awareness

Free from abuse
Source: NSW Elder Abuse prevention

ស្វែងយល់បន្ថែម៖

UN Principles for Older Persons (1991)

Elder Abuse Awareness day

Find information in your language:

At Elder Abuse Helpline

Useful links and phone numbers

Victoria: Seniors Rights

Helpline: 1300 368 821

NSW: Police - Elder Abuse

Helpline: 1800 628 221

Western Australia: Advocare

Helpline: 1300 724 679 (Perth)

1800 655 566 (rural)

ACT: Elder Abuse prevention and assistance

Helpline: 02 6205 3535

Northern Territory: Emergency Services

Helpline: 131 444

Queensland: Elder Abuse Prevention Unit

Helpline: 1300 651 192

South Australia: Aged Rights

Helpline: 08 8232 5377 (Adelaide)

1800 700 600 (rural)

Tasmania: Advocacy Tasmania

Helpline: 1800 441 169


1 min read

Published

Updated

By Ildiko Dauba, Sopharany Hay




Share this with family and friends


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now