Rural landscape, Western Australia, Australia
Rural landscape, Western Australia, Australia

បទភ្លេងជាតិអូស្រ្តាលី និង​ការ​ស្បថចូលសញ្ជាតិ​ជាភាសារបស់​អ្នក

យើងបានបកប្រែបទភ្លេងជាតិអូស្រ្តាលី និងពាក្យសម្បថចូលសញ្ជាតិជាច្រើនភាសាដែលនិយាយពាសពេញប្រទេសអូស្រ្តាលី។

Published

Source: SBS

SBS សូមទទួលស្គាល់ជនជាតិដើមភាគតិច Aboriginal និងអ្នកកោះ Torres Strait Islander នៅទូទាំងប្រទេសអូស្ត្រាលីថាជាម្ចាស់ប្រពៃណីទំនាមទំលាប់នៃប្រទេស និងទំនាក់ទំនងរបស់ពួកគេដែល​បន្តផ្សារភ្ជាប់​ទៅនឹង ទឹក ដី និងសហគមន៍។

អត្ថបទដើមនៃបទភ្លេង Advance Australia Fair ត្រូវបានសរសេរឡើងនៅឆ្នាំ 1878 ដោយលោកគ្រូបង្រៀនជនជាតិអូស្ត្រាលី និងជាអ្នកនិពន្ធបទចម្រៀង Peter Dodds McCormick ។ បទចម្រៀងនេះត្រូវបានអះអាងថាជាបទភ្លេងជាតិរបស់ប្រទេសអូស្ត្រាលីនៅថ្ងៃទី 19 ខែមេសា ឆ្នាំ 1984។

នៅឆ្នាំ 2021 ពាក្យនៅក្នុងជួរទីពីររបស់បទភ្លេងនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពពី ‘young and free’ ទៅជា ‘one and free’ ដើម្បីឆ្លុះបញ្ចាំងពីការរួមបញ្ចូល។

ភ្លេងជាតិត្រូវបានលេងនៅក្នុងពិធីជាផ្លូវការ ការប្រកួតកីឡា និងព្រឹត្តិការណ៍សហគមន៍ផ្សេងទៀត។

អត្ថបទនៃបទភ្លេងជាតិអូស្រ្តាលី

ប្រជាជនអូស្ត្រាលីទាំងអស់ ចូរយើងរីករាយ

សម្រាប់យើងជាធ្លុងមួយ និងសេរីភាព

យើងមានដែនដីមាស និងទ្រព្យសម្បត្តិសម្រាប់សេចក្តីព្យាយាម

ផ្ទះរបស់យើងហ៊ុមព័ទ្ធដោយសមុទ្រ

ទឹកដីរបស់យើងពោរពេញដោយអំណោយពីធម្មជាតិ

នៃភាពស្រស់ស្អាត សម្បូរបែប និងកម្រ

នៅក្នុងទំព័រប្រវត្តិសាស្ត្រ គ្រប់ដំណាក់កាល

នៃវឌ្ឈនភាពស្មារតីយុត្តិធម៌អូស្រ្តាលី។

ក្នុងភាពសប្បាយរីករាយ ចូរយើងច្រៀងអបអរ

Advance Australia Fair។

នៅក្រោមនិមិត្តរូប Southern Cross ដ៏ភ្លឺត្រចង់របស់យើង

យើងនឹងព្យាយាមទាំងកម្លាំងកាយចិត្ត

ដើម្បីធ្វើឱ្យប្រទេសខំមិនវែលរបស់យើងនេះ

ល្បីល្បាញពាសពេញទឹកដីទាំងអស់

សម្រាប់អ្នកដែលបានឆ្លងសមុទ្រមក

យើងមានទីវាលឥតព្រំដែនសម្រាប់ចែករំលែក

ដោយភាពក្លាហាន ចូរយើងទាំងអស់រួមបញ្ចូលគ្នា

ដើម្បីវឌ្ឈនភាពស្មារតីយុត្តិធម៌អូស្រ្តាលី។

ក្នុងភាពសប្បាយរីករាយ ចូរយើងច្រៀងអបអរ

Advance Australia Fair៕

Australians Celebrate Australia Day As Debate Continues Over Changing The Date
- Credit: Don Arnold/Getty Images

ពាក្យសម្បថចូលសញ្ជាតិអូស្រ្តាលី

ចាប់តាំងពីការណែនាំ​ចូលសញ្ជាតិអូស្ត្រាលីក្នុងឆ្នាំ 1949 មនុស្សជាងប្រាំមួយលាននាក់បានក្លាយជាពលរដ្ឋតាមរយៈការផ្តល់រង្វាន់ជាផ្លូវការ។

ពិធីចូលសញ្ជាតិត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាមូលដ្ឋាន រួមទាំងទិវាចូលសញ្ជាតិអូស្ត្រាលីដែលប្រារព្ធឡើងនៅថ្ងៃទី 17 ខែកញ្ញា។

ជាផ្នែកមួយនៃពិធីនេះ ភ្លេងជាតិអូស្ត្រាលីត្រូវបានលេង ហើយប្រជាជនធ្វើសច្ចាប្រណិធានទទួលយកនូវទំនួលខុសត្រូវនៃសញ្ជាតិអូស្ត្រាលី។

ពាក្យសម្បថ​មានពីរប្រភេទ មួយ​ក្នុងនោះ​និយាយអំពីព្រះ។

ពាក្យសម្បថប្រភេទទី1

ចាប់ពីពេលនេះតទៅ ក្រោមការដឹកនាំរបស់ព្រះជាម្ចាស់

ខ្ញុំសូមសន្យានូវភក្ដីភាពរបស់ខ្ញុំចំពោះប្រទេសអូស្ត្រាលី និងប្រជាជនរបស់ខ្លួន

ដែលជឿលើលទ្ធិប្រជាធិបតេយ្យ ដែលខ្ញុំចែករំលែក

សិទ្ធិ និងសេរីភាពដែលខ្ញុំគោរព និង

និងច្បាប់​ដែល​ខ្ញុំ​នឹង​ប្រកាន់ខ្ជាប់​ និង​គោរពតាម។

ពាក្យសម្បថប្រភេទទី2 

ចាប់ពីពេលនេះតទៅ

ខ្ញុំសូមសន្យានូវភក្ដីភាពរបស់ខ្ញុំចំពោះប្រទេសអូស្ត្រាលី និងប្រជាជនរបស់ខ្លួន

ដែលជឿលើលទ្ធិប្រជាធិបតេយ្យ ដែលខ្ញុំចែករំលែក

សិទ្ធិ និងសេរីភាពដែលខ្ញុំគោរព និង

និងច្បាប់​ដែល​ខ្ញុំ​នឹង​ប្រកាន់ខ្ជាប់​ និង​គោរពតាម។

អាន និង ស្តាប់បទភ្លេងជាតិអូស្រ្តាលី និងពាក្យស្បថចូលសញ្ជាតិ ជាភាសារបស់អ្នក។


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now