ស្រ្តីអូស្រ្តាលីដែលជាប់ចោទ​ពី​បទ​រត់​ពន្ធ​ថ្នាំ​ញៀន​នៅ​កម្ពុជា ប្រឈម​នឹង​ការ​ជាប់​ទោស​អស់​មួយ​ជីវិត

Australian Woman Ve Thi Tran

Australian Woman Ve Thi Tran Source: Cambodia General Department of Immigration

អាជ្ញាធរខ្មែរបានធ្វើការចោទប្រកាន់ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ដែលចាប់ខ្លួនបាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញពីបទជួញដូរថ្នាំញៀន។


អ្នកនាង វី ធី ត្រាន (Ve Thi Tran) ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៦មករា បន្ទាប់​ពី​រងការ​ចោទប្រកាន់​ថា​បាន​ព្យាយាម​រត់ពន្ធ​ថ្នាំ​ញៀន​ហេរ៉ូអ៊ីន​ជិត​២គីឡូក្រាម​ដែល​រក​ឃើញ​នៅ​ក្នុង​វ៉ាលី​ដាក់​ឥវ៉ាន់​របស់​នាង ខណៈដែល​នាង​ចុះ​ឈ្មោះ​ហោះហើរ (Check in)​ត្រឡប់​មក​ប្រទេស​អូស្រ្តាលី​វិញ​ដោយ​ឆ្លង​កាត់​តាម​ហុងកុង។

ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​ទទួល​បាន​តម្រុយ​ពី​ខាង​ប៉ូលិស​សហព័ន្ធ​អូស្រ្តាលី។

ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​មែន​នោះ អ្នកនាង​Tran ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធ​ធនាគារ​ពី​៣០​ឆ្នាំ​ទៅ​មួយ​ជីវិត និង​ត្រូវ​ពិន័យ​ជាប្រាក់​១០០លានរៀន ឬប្រមាណ​ជា​៣២០០០អូស្រ្តាលី​ដុល្លារ៕


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service