SBS Examines៖ តើលទ្ធិប្រឆាំងនឹងពួកជ្វីហ្វ កំពុងប៉ះពាល់ដល់ប្រជាជនអូស្ត្រាលីកាន់សាសនាយូដាដោយរបៀបណា?

Pro-Jewish supporters hold placards at a "Never Again Is Now" rally

In the wake of recent antisemitic attacks, Jewish Australians told SBS Examines they're feeling increasingly vigilant, and the community is becoming more polarised. Source: LightRocket / SOPA Images/SOPA Images/LightRocket via Gett

មនុស្សជាច្រើនក្នុងសហគមន៍ជនជាតិជ្វីហ្វរបស់អូស្ត្រាលីនិយាយថា ការប្រកាន់និន្នាការ នយោបាយមនោគមវិជ្ជា កំពុងជំរុញរលកថ្មីនៃលទ្ធិប្រឆាំងនឹងពួកជ្វីហ្វ។ តើជនជាតិជ្វីហ្វឆ្លើយតបយ៉ាងណានៅចំពោះមុខឧប្បត្តិហេតុដ៏ល្បីល្បាញនៃភាពស្អប់ខ្ពើមនោះ?


🎧ស្តាប់​ផតខាស្តិ៍​ដទៃ​ទៀត​ជាភាសាខ្មែរ - Click here for more podcast in Khmer៕

លោកសាស្រ្តាចារ្យរង David Slucki នាយកមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់អរិយធម៌ជ្វីហ្វt បានប្រាប់ SBS Examines ថា លទ្ធិប្រឆាំងនឹង​ពួកជ្វីហ្វ ជាទូទៅត្រូវបាន​កំណត់ថាជា “ការស្អប់ខ្ពើមជនជាតិយូដា ឬការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិយូដា”។

លោកបាននិយាយថា "វាអាចជាការរំលោភបំពានលើអ្នកកាន់សាសនាជីហ្វ ធ្វើនិមិត្តសញ្ញា និយាយពាក្យអាក្រក់ៗ ការគូសតាមជញ្ជាំងសាធារណៈ។ វាអាចជាការបំភិតបំភ័យជនជាតិជ្វីហ្វ ដោយឈរលើមូលដ្ឋាននៃភាពជាជនជាតិជ្វីហ្វរបស់ពួកគេ។ វាអាចជាការមិនរាប់បញ្ចូលពួកគេនៅក្នុងសង្គម វប្បធម៌ និងនយោបាយ។ ជាមូលដ្ឋានវាគឺជាអ្វីដែលរារាំងជនជាតិយូដាពីការទទួលបានសិទ្ធិពេញលេញ ជាសមាជិកស្មើភាពក្នុងសង្គមដែលពួកគេរស់នៅ"។

អ្នកស្រី Nomi Kaltmann គឺជាស្រ្តី​ជ្វីហ្វអូថូដក់ (Orthodox-Jewish) រស់នៅ​ក្នុងទីក្រុងម៉ែលប៊ន។ អ្នកស្រីនិយាយថា មានការភ័យខ្លាចកាន់តែខ្លាំងនៅក្នុងសហគមន៍របស់អ្នកស្រី ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ មក។

“យើងនៅតែជាជនជាតិយូដាដែលមានមោទកភាព ហើយយើងនៅតែរស់នៅក្នុងនាមជាជនជាតិយូដា យើងគ្រាន់តែមានការប្រុងប្រយ័ត្នជាងមុនបន្តិចប៉ុណ្ណោះ។” អ្នកស្រីបន្ថែម។

“នៅក្នុងព្រះវិហារជ្វីហ្វទាំងអស់នៅទូទាំងទីក្រុងមែលប៊ន នឹងមានអ្នកយាមប្រដាប់ដោយអាវុធនៅខាងក្រៅ ដើម្បីការពារក្រុមជំនុំ។ ហើយខ្ញុំគិតថាប្រជាជនអូស្ត្រាលីភាគច្រើននឹងភ្ញាក់ផ្អើលនៅពេលឮថា នេះជារបៀបដែលជនជាតិជ្វីហ្វ រស់នៅក្នុងប្រទេសនេះ។ ប៉ុន្តែខ្ញុំថាវាជារឿងគួរឲ្យសោកស្តាយណាស់ ដែលត្រូវរស់នៅបែបនេះ ហើយខ្ញុំស៊ាំនឹងវាហើយ ប៉ុន្តែខ្ញុំ ទទួលយកមិនបានទេថា នេះជារបៀបដែលជនជាតិយូដាគួររស់នៅក្នុងប្រទេសនេះ។”

នៅក្នុងវគ្គ “ចំណេះដឹងអំពីការស្អប់ខ្ពើម - Understanding Hate” នេះ យើងកំពុងសម្លឹងមើលផលប៉ះពាល់នៃលទ្ធិប្រឆាំងសាសនាជ្វីហ្វនៅប្រទេសអូស្ត្រាលីបច្ចុប្បន្ន។

របាយការណ៍បន្ថែម​ដោយ SBS Hebrew៖


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now