Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

តើក្រុមហ៊ុនល្បែងស៊ីសងកំពុងកំណត់គោលដៅលើសហគមន៍ដែលមានវប្បធម៌និងភាសាចម្រុះឬ?

"Pokies" - Gambling in Australia

Problem gambling rates in the Australian Chinese community are between two to eight times higher than the general population. Source: Getty / picture alliance

ប្រជាជនអូស្ត្រាលីខាតបង់ប្រាក់អស់ បីម៉ឺនពីរពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងការលេងល្បែងស៊ីសង គឺច្រើនជាងជាមធ្យមក្នុងមនុស្សម្នាក់ៗ នៅក្នុងប្រទេសផ្សេងទៀតនៅលើពិភពលោក។ ហើយវាជះឥទ្ធិពលដល់សហគមន៍ចម្រុះខុសៗពីគ្នា។


Published

Updated

By Olivia Di Iorio

Presented by Sopharany Hay

Source: SBS




Share this with family and friends


ប្រជាជនអូស្ត្រាលីខាតបង់ប្រាក់អស់ បីម៉ឺនពីរពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងការលេងល្បែងស៊ីសង គឺច្រើនជាងជាមធ្យមក្នុងមនុស្សម្នាក់ៗ នៅក្នុងប្រទេសផ្សេងទៀតនៅលើពិភពលោក។ ហើយវាជះឥទ្ធិពលដល់សហគមន៍ចម្រុះខុសៗពីគ្នា។


Paul គឺជាអ្នកជំនាន់ទី៣នៃជនជាតិចិនអូស្រ្តាលី ដែលត្រូវបានគេនាំលេងល្បែងស៊ីសងនៅអាយុ៧ឆ្នាំ។

"កាលនោះ មានតុមួយសម្រាប់​មនុស្សពេញវ័យ លេងម៉ាចុង ឬលេងបៀរ ហើយបន្ទាប់មក ក៏មានកូនតុមួយ​សម្រាប់​ក្មេងៗ លេងម៉ាចុង ឬក៏លេងបៀរដូចគ្នាដែរ។ វា​ពិត​ជា កូនក្មេង​ ឃើញមនុស្ស​ចាស់​ធ្វើអ្វី ក៏ធ្វើតាម។" នេះជាអ្វីដែល Paul បានប្រាប់ SBS Examines។

Paul ចាប់ផ្តើមលេងល្បែងរៀងរាល់ថ្ងៃ តាំងពីលោកមិនទាន់គ្រប់អាយុ។

វារំភើបនៅពេលឈ្នះ និងទទួលបានប្រាក់ចំណេញ។

វាគឺបន្ទាប់ពីលោកបានភ្នាល់ និងចាញ់ប្រាក់អស់ មួយលានដុល្លារក្នុងរយៈពេលដប់ថ្ងៃ លោកក៏បានសម្រេចចិត្តស្វែងរកជំនួយ។

ឥឡូវនេះ នៅក្នុងការងើបចេញពីល្បែងស៊ីសង Paul បានប្រាប់ SBS Examines ពីរបៀបដែលវប្បធម៌ដើរតួនាទី នៅក្នុងទំនាក់ទំនងរបស់គាត់ជាមួយនឹងការលេងល្បែង។

លោកបានបន្តថា៖ «ការលេងល្បែងស៊ីសងគឺមានលក្ខណៈធម្មតា ក្នុងគ្រួសារចិន ឬអាស៊ីជាច្រើន។

យោងតាមការសិក្សាមួយរបស់វិទ្យាស្ថានអូស្រ្តាលីស្តីពីការសិក្សាពីគ្រួសារ- Family Studies អត្រា លេងល្បែងស៊ីសងដែលមានបញ្ហានៅក្នុងសហគមន៍ជនជាតិចិនអូស្ត្រាលី គឺខ្ពស់ជាងប្រជាជនទូទៅ ពី 2 ទៅ 8 ដង។

ហើយសហគមន៍ចិនមិនមែនជាក្រុមចម្រុះតែមួយគត់ ដែលមានហានិភ័យនោះទេ។

លោក Wa'el Sabri មកពី Sydney Local Health District បានប្រាប់ SBS Examinesថា គោលបំណងចម្បងរបស់លោក គឺដើម្បីបំបែកវដ្តនៃភាពអាម៉ាស់ និងការមាក់ងាយ នៅពេលនិយាយអំពីគ្រោះថ្នាក់នៃល្បែងសីសង។

ជាញឹកញាប់ នៅក្នុងសហគមន៍ជាច្រើន ពួកគេមើលឃើញថាវាជាការបរាជ័យ។ សហគមន៍ខ្លះសូម្បីតែខាងសាសនា ក៏មានការហាមឃាត់ការលេងល្បែងស៊ីសងដែរ។ ដូច្នេះពួកគេនឹងមិនទៅស្វែងរកជំនួយគាំទ្រ ឬការប្រឹក្សាអ្វីឡើយ។

លោកបាននិយាយថា "វាពិតជាសំខាន់ណាស់ដែលមិននិយាយថា ‘អ្នកគឺជាមនុស្សបរាជ័យ’ "។

“យើងត្រូវតែនិយាយអំពីរឿងនេះ។ យើងត្រូវតែផ្តល់ឱ្យពួកគេនូវការគាំទ្រ និងក្តីស្រឡាញ់ ពិតប្រាកដ ”។

SBS Examines វគ្គនេះ ពិនិត្យមើលពីរបៀបដែលគ្រោះថ្នាក់នៃការលេងល្បែងស៊ីសង ប៉ះពាល់ដល់សហគមន៍ចម្រុះនៅក្នុងប្រទេសអូស្ត្រាលី។

ប្រសិនបើលោកអ្នក ឬមនុស្សជាទីស្រឡាញ់ ត្រូវការជំនួយ សូមទូរសព្ទទៅបណ្តាញជំនួយសម្រាប់ការលេងល្បែងស៊ីសង ដែលមានលេខ 1800 858 858៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now