ក្រុមដែលអះអាងខ្លួនឯងថាជាក្រុមរដ្ឋឥស្លាមឬហៅថាក្រុមIS បានបញ្ជាក់ឈ្មោះទីតាំងនិងក្រុងមួយចំនួននៅក្នុងប្រទេសអូស្រ្តាលី ជាចំណុចគោលដៅសម្រាប់ការវាយប្រហារដែលអាចកើតមានឡើងនៅក្នុងទស្សនាវដ្តីថ្មីបំផុតរបស់ពួកគេ។
ទម្រង់បែបបទឃោសនាថ្មីបំផុតរបស់ក្រុមនេះផ្តោតទៅលើការញុះញ៉ង់ឲ្យមានការវាយប្រហារជាបុគ្គលឬហៅថាជាការវាយប្រហារ ចចកអនាថា។
ប៉ុន្តែអ្នកជំនាញប្រឆាំងអំពើភេរវកម្មនិយាយថា វាគឺជាសញ្ញាមួយនៃ ភាពទន់ខ្សោយ និងតម្រូវការចាំបាច់បំផុតមួយ។
តំបន់មួយចំនួននៃក្រុងម៉ែលប៊ិននិងស៊ីដនីយ៍មានដូចជា តំបន់ Brunswick, Broadmeadows, Bankstown និង Bondi ត្រូវបានរាយឈ្មោះនៅក្នុងបញ្ជីគោលដៅទាំងនោះរួមជាមួយនឹង Melbourne Cricket Ground(MCG) និងSydney Opera House ផងដែរ។
IS បានហៅអ្នកដែលដើរតាមខ្លួនឲ្យសម្លាប់មនុស្សយ៉ាងឃោរឃៅនៅតាមទីតាំងទាំងនោះ ឬក៏សូម្បីតែនៅក្រោយផ្ទះប្រជាជន៕




