Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

អូស្រ្តាលីឆ្លើយតបចំពោះការគម្រាមរបស់ISដែលផ្តោតគោលដៅមកលើក្រុងម៉ែលប៊ិននិងស៊ីដនីយ៍

MCG

Melbourne Cricket Ground, of one the target named in the magazine. Source: Wikimedia.org

រដ្ឋាភិបាលសហព័ន្ធនិយាយថា ភ្នាក់ងារសន្តិសុខត្រូវបានបំពាក់បំប៉នបានយ៉ាងល្អដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍នៃការគម្រាមកំហែងភេរវកម្មនានាបន្ទាប់ពីទស្សនាវដ្តីរបស់ក្រុមIS មួយផ្សាយថាអូស្រ្តាលីគឺជាគោលដៅសម្រាប់ការវាយប្រហារ។


Published

Updated

By Phillippa Carisbrooke

Source: SBS




Share this with family and friends


រដ្ឋាភិបាលសហព័ន្ធនិយាយថា ភ្នាក់ងារសន្តិសុខត្រូវបានបំពាក់បំប៉នបានយ៉ាងល្អដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍នៃការគម្រាមកំហែងភេរវកម្មនានាបន្ទាប់ពីទស្សនាវដ្តីរបស់ក្រុមIS មួយផ្សាយថាអូស្រ្តាលីគឺជាគោលដៅសម្រាប់ការវាយប្រហារ។


នៅ​ក្នុង​ទស្សនាវដ្តី​អនឡាញ​ជា​ភាសាអង់​គ្លេស​របស់​ខ្លួន ក្រុម​IS អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហារ​នៅ​តាម​តំបន់​និង​ទីកន្លែង​និមិត្តរូប​សំខាន់​ៗ​ក្នុង​ក្រុង​ស៊ីដនីយ៍​និង​ម៉ែល​ប៊ិន។

ពួកគេ​បាន​រួម​បញ្ចូល​តំបន់​មួយ​ចំនួន​ដូច​ជា ឆ្នេរសមុទ្រ​Bondi នៅ​ស៊ីដនីយ៍ ដែល​ល្បី​រន្ទឺ​លើ​ពិភពលោក ​តំបន់​ពហុវប្បធម៌ Bankstown នៅស៊ីដនីយ៍ Brunswick និង Broadmeadowsនៅ​ម៉ែលប៊ិន ទីលាន​កីឡា​គ្រីកឃីត​ក្នុង​ក្រុង​ទាំង​ពីរ​ព្រម​ទាំង Sydney Opera House ផងដែរ។

អ្នក​ជំនាញ​មួយ​ចំនួន​និយាយថា ពលរដ្ឋ​អូស្រ្តាលី​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ប៉ុន្តែ​ក៏គួរ​តែ​យល់​ដឹង​ពី​គោល​បំណង​នៅ​ពីក្រោយ​អត្ថបទ​ទស្សនាវដ្តីនេះផងដែរ។

ខ្លះ​ទៀត​បាន​ផ្តល់​ជា​យោបល់ថា សាធារណជន​ទូទៅ​មិនគួរ​ចំណាយ​ពេល​ច្រើន​ពេក​មក​បារម្ភ​អំពី​រឿង​នេះ​នោះ​ទេ។

សូម​ចុច​សំឡេង​ដើម្បី​ស្តាប់​របាយការណ៍​ទាំង​ស្រុង៕

 


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now