ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសអូស្រ្តាលីនិងណូវ៉ែលហ្សេឡង់ លោក កុយ គួង បានប្រាប់វិទ្យុSBS ខ្មែរថា «លោកកំពុងតែរៀបចំកម្មវិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនមកកាន់ប្រទេសអូស្រ្តាលី ដែលមានការចូលរួមពីសំណាក់សហគមន៍ខ្មែរនៅទូទាំងប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ រាប់ពាន់នាក់»។
ក្រៅពីការបកស្រាយចំពោះពាក្យសម្តីគម្រាមកំហែងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មកលើពលរដ្ឋខ្មែរអូស្រ្តាលីដែលត្រៀមធ្វើបាតុកម្ម ដែលថា «តាមវ៉ៃដល់ផ្ទះ» គឺជាការភ័ន្តច្រឡំ ដោយសារតែមានអ្នកញុះញុងរួចមក បើទោះជាមិនបញ្ចេញឈ្មោះចំៗ លោកកុយ គួងអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសអូស្រ្តាលីនិងណូវ៉ែលហ្សេឡង់ បានវាយបកទៅលោក ហុង លីម និងបក្សពួកវិញ ថាជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ បំបិទសិទ្ធិប្រជាពលរដ្ឋខ្មែរអូស្រ្តាលីមិនឲ្យគាំទ្រលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
តើសំអាងលើហេតុផលអ្វី? សូមស្តាប់នូវបទសម្ភាសន៍ដូចតទៅ៕





