លោក តាកម៉េងហ៊ាង បេក្ខជនឈរឈ្មោះសមាជិកសភារដ្ឋវិចថូរៀ និងជាអ្នកនាំពាក្យតំណាងសហគមន៍ខ្មែរអូស្រ្តាលីដែលគ្រោងធ្វើបាតុកម្មនៅទីក្រុងស៊ីដនី ចំពេល កិច្ចប្រជុំកំពូលអាស៊ានអូស្រ្តាលីនាពាក់កណ្តាលខែក្រោយ បានបង្ហាញពីគោលជំហរ និងគោលបំណងនៃការធ្វើបាតុកម្ម ក៏ដូចជាការឆ្លើយតបទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានប្រកាសកាលពីថ្ងៃទី១ មីនា ម្សិលមិញនេះថា ក្នុងនាមជាមេដឹកនាំអាស៊ាន ១រូប លោកនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងស៊ីដនី បើទោះបីជាមានពលរដ្ឋខ្មែរមួយចំនួនប្រមូលផ្តុំធ្វើបាតុកម្ម ប្រឆាំងរូបលោកក៏ដោយ។
លោកនាយករដ្ឋមន្រ្តី ក៏បានប្រដូចការធ្វើបាតុកម្ម ការដុតរូបទីមោងរបស់លោកនេះ ទៅនឹង ឆ្កែខាំជើង ដែលលោកមិនអាចទៅខាំជើងឆ្កែវិញបាននោះទេ។
ឆ្លើយតបទៅនឹងការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីនេះ លោក តាក ម៉េងហ៊ាង បានផ្តល់នូវបទសម្ភាសន៍ដូចតទៅ។





