ការរៀននិយាយនិងសរសេរភាសាអង់គ្លេសគឺជាជំនាញដ៏សំខាន់មួយសម្រាប់ជនប្រវេសន៍មកកាន់ប្រទេសអូស្រ្តាលី។ រដ្ឋាភិបាលសហព័ន្ធលើកទឹកចិត្តការសិក្សាអក្សរសាស្រ្តមនុស្សពេញវ័យនៅទូទាំងប្រទេសអូស្រ្តាលី ជាពិសេសសម្រាប់ជនប្រវេសន៍និងជនភៀសខ្លួនដែលទើបមកដល់ថ្មោងថ្មីហើយភាសាអង់គ្លេសមិនមែនជាភាសាទីមួយសម្រាប់ពួកគេ។
មានកម្មវិធីសិក្សាភាសាអង់គ្លេសជាច្រើនដែលអាចរៀនបានដោយឥតបង់ថ្លៃ ដែលមានទីតាំងរាប់រយកន្លែងនៅពាសពេញប្រទេស។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Adult Migrant English Program AMEPឬក៏ទូរសព្ទទៅ AMESតាមរយៈលេស 132627 សម្រាប់ព័ត៌មាននៃថ្នាក់សិក្សារបស់ពួកគេ។
Share
