"អត្រាអរិភាព និងអំពើហឹង្សាស្ទើរតែទ្វេដង"៖ របៀបដែលការរើសអើងពិការភាពប៉ះពាល់ដល់ជនពិការ

Disability Header.png

Toplumda her beş Avustralyalı'dan biri engelli olarak yaşıyor ancak maruz kaldıkları ayrımcılık her bir bireyi farklı etkiliyor. Credit: SBS

ប្រជាជនអូស្ត្រាលីជាងម្ភៃភាគរយមានពិការភាព។ ប៉ុន្តែក្រុមចម្រុះដ៏ធំនេះប្រឈមមុខនឹងកម្រិតនៃការរើសអើង និងការប្រកាន់វិសមាមាត្រគ្នា។


លោកស្រី Megan Spindler-Smith នាយកប្រតិបត្តិនៃអង្គការជនពិការអូស្ត្រាលី - People with Disability Australia បាននិយាយថា ជនពិការជួបប្រទះនឹងអត្រានៃអំពើហឹង្សាវិសមាមាត្រ ហើយរឿងរ៉ាវជាច្រើនរបស់ពួកគេមិនត្រូវបានគេស្តាប់ឮឡើយ។

ពួកគេបាននិយាយថា "ភាគច្រើនមិនត្រូវបានរាយការណ៍ ឬត្រូវបានកត់ត្រា(ចាប់យក) មិនបានល្អ ដោយសារប្រព័ន្ធនេះ ពិតជាមិនអាចចូលប្រើប្រាស់បានឡើយ សម្រាប់ជនពិការ ដើម្បីរាយការណ៍នូវអ្វីដែលពួកគេកំពុងជួបប្រទះ"។

បន្ថែមពីលើការបំពានជាទូទៅ ប្រជាជនដែលមានប្រវត្តិជាជនចំណាកស្រុក ដែលមានពិការភាព អាចប្រឈមមុខនឹងភាពអាម៉ាស់ ការកំណត់បែបផែន(stereotype) និងបញ្ហាប្រឈមបន្ថែមទៀត ក្នុងការទទួលបានជំនួយ។

របាយការណ៍ស្វែងយល់ពីភាពស្អប់ខ្ពើម -“Understanding Hate” វគ្គនេះ មើលទៅលើការរើសអើងពិការភាព និងរបៀបដែលយើងអាចប្រឆាំងនឹងការស្អប់ចំពោះជនពិការ។

🎧ស្តាប់​ផតខាស្តិ៍​ដទៃ​ទៀត​ជាភាសាខ្មែរ - Click here for more podcast in Khmer៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now