SBS Examines: តើច្បាប់ថ្មីរបស់អូស្ត្រាលីជួយទប់ស្កាត់ និងឆ្លើយតបចំពោះពាក្យសំដីស្អប់ខ្ពើមដោយរបៀបណា?

Two mouths arguing with speech bubbles and graphic symbols in between them

UN Secretary General Antonio Guterres said, “the world has seen hate speech as a precursor to atrocity crimes.” Source: Getty / Richard Drury

យោងតាមអង្គការសហប្រជាជាតិ រដ្ឋាភិបាលជុំវិញពិភពលោកកំពុងតស៊ូប្រឆាំងនឹងពាក្យសំដីស្អប់ខ្ពើម។


🎧ស្តាប់​ផតខាស្តិ៍​ដទៃ​ទៀត​ជាភាសាខ្មែរ - Click here for more podcast in Khmer៕

កាលពីខែកុម្ភៈ សភាសហព័ន្ធបានអនុម័តវិសោធនកម្មក្រមច្បាប់ព្រហ្មទណ្ឌ បទឧក្រិដ្ឋស្អប់ខ្ពើម (Hate Crimes) ដោយធ្វើការផ្លាស់ប្តូរចំពោះបទប្បញ្ញត្តិឧក្រិដ្ឋកម្មស្អប់ខ្ពើម ដែលមានស្រាប់ នៅក្នុងច្បាប់ក្រមព្រហ្មទណ្ឌឆ្នាំ 1995 ។

ច្បាប់នេះត្រូវបានដាក់ចូលទៅសភា កាលពីឆ្នាំមុន ដោយសមាជិកសភាសហព័ន្ធបក្សលេប័រ និងអតីតអគ្គមេធាវីលោក Mark Dreyfus ។

លោកបាននិយាយថា ការការពារថ្មីនេះនឹងគាំទ្រដល់សមត្ថភាពរបស់អ្នកអនុវត្តច្បាប់ ក្នុងការធ្វើអន្តរាគមន៍ទាន់ពេលវេលា ដើម្បីទប់ស្កាត់អំពើហិង្សា។

ជាមួយនឹងច្បាប់ទាំងនេះ យើងកំពុងបញ្ជូនសញ្ញាច្បាស់លាស់ទៅកាន់អ្នកដែលស្វែងរកការបំបែកបំបាក់ពួកយើង។ នៅក្នុងប្រទេសនេះ គ្មានកន្លែងទំនេរសម្រាប់ពាក្យសំដីស្អប់ខ្ពើម និងអាកប្បកិរិយាស្អប់ខ្ពើមផ្សេងទៀត ដែលជំរុញ ឬគំរាមកំហែងអំពើហិង្សាលើអ្នកដទៃទេ។

ប៉ុន្តែ​អ្នកជំនាញ​ខ្លះនិយាយថា ត្រូវ​បាន​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​គាំទ្រ​ដល់​សហគមន៍​គោលដៅ។

នៅមុនទិវាអន្តរជាតិសម្រាប់ការប្រឆាំងចំពោះពាក្យសំដីស្អប់ខ្ពើម នៅថ្ងៃទី 18 ខែមិថុនា យើងសួរពីរបៀបដែលច្បាប់ស្តីអំពីការស្អប់ខ្ពើមថ្មីរបស់ អូស្ត្រាលី មានគោលបំណងដើម្បីដោះស្រាយផលប៉ះពាល់មកលើសង្គមរបស់យើង ហើយតើមានអ្វីទៀតដែលអាចធ្វើបាន។


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now