Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE

SBS Examines៖ ស្ត្រីម៉ូស្លីមជាច្រើននៅអូស្ត្រាលីមានអារម្មណ៍ថា ការស្អប់ខ្ពើមរើសអើងសាសនាឥស្លាមគឺជៀសមិនផុត

Islamophobia Header.png

Most targets of Islamophobia in Australia are women and girls, while most perpetrators are non-Muslim men. Credit: Getty/SBS

"យើងកំពុងនិយាយអំពីឧប្បត្តិហេតុរាប់ពាន់ រាប់ម៉ឺនករណី សម្រាប់ស្ត្រីមូស្លីមជាច្រើននាក់ដែលពាក់ក្រម៉ារុំក្បាល ពួកគេមានអារម្មណ៍ថាឧប្បត្តិហេតុនៃការស្អប់ខ្ពើមរើសអើងសាសនាឥស្លាម Islamophobia គឺជាអ្វីដែលវាមានន័យថា សម្រាប់ជនជាតិមូស្លីមនៅទីនេះ នៅក្នុងប្រទេសអូស្ត្រាលីនេះ"។


Published

Updated

By Nicolas Zoumboulis

Presented by Sopharany Hay

Source: SBS



Share this with family and friends


"យើងកំពុងនិយាយអំពីឧប្បត្តិហេតុរាប់ពាន់ រាប់ម៉ឺនករណី សម្រាប់ស្ត្រីមូស្លីមជាច្រើននាក់ដែលពាក់ក្រម៉ារុំក្បាល ពួកគេមានអារម្មណ៍ថាឧប្បត្តិហេតុនៃការស្អប់ខ្ពើមរើសអើងសាសនាឥស្លាម Islamophobia គឺជាអ្វីដែលវាមានន័យថា សម្រាប់ជនជាតិមូស្លីមនៅទីនេះ នៅក្នុងប្រទេសអូស្ត្រាលីនេះ"។


Dr Nora Amath នាយកប្រតិបត្តិនៃអង្គការ Islamophobia Register បានសង្កេតឃើញមាន "ការកើនឡើងយ៉ាងខ្លាំង" នៅក្នុងឧប្បត្តិហេតុនៃការស្អប់ខ្ពើមរើសអើងសាសនាឥស្លាម Islamophobic បន្ទាប់ពីការវាយប្រហារថ្ងៃទី ៧ ខែតុលាក្នុងឆ្នាំ ២០២៣។

លោកស្រីបាននិយាយថា ស្ត្រី និងកុមារីត្រូវបានគេកំណត់គោលដៅវិសមាមាត្រដែលមានប្រហែល ៧៥ ភាគរយនៃជនរងគ្រោះ។

វាគឺជាបញ្ហាយេនឌ័រ។

Dr. Amath បាននិយាយថា ព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយអាចដើរតួជាកក្តាជំរុញសម្រាប់ ការស្អប់ខ្ពើមរើសអើងសាសនាឥស្លាម នៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែវាមិនមែនជាកត្តារួមចំណែកតែមួយគត់នោះទេ។

"វោហាសាស្ត្រនយោបាយមានសារៈសំខាន់ណាស់ចំពោះថាតើយើងឃើញការកើនឡើង ឬការថយចុះ នៃឧប្បត្តិហេតុដែលបានរាយការណ៍មកយើង"។

នៅក្នុងកម្មវិធីស្តីពីនៃការស្វែងយល់ពីការស្អប់ខ្ពើម Understanding Hate វគ្គនេះ យើងកំពុងសម្លឹងមើល លើការស្អប់ខ្ពើម រើសអើង ប្រកាន់ចំពោះជនជាតិមូស្លីម ឬសាសនាឥស្លាម ដែលភាសាអង់គ្លេសហៅថា Islamophobia នៅក្នុងប្រទេសអូស្ត្រាលីសព្វថ្ងៃនេះ។


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now