រដ្ឋាភិបាលសហព័ន្ធកំពុងតែត្រៀមខ្លួនទប់ទល់ជាមួយនឹងបក្សលេប័រស្តីពីសំណើផ្លាស់ប្តូរច្បាប់ចូលសញ្ជាតិអូស្រ្តាលីរបស់ខ្លួនបន្ទាប់ពីបក្សប្រឆាំងមិនព្រមចូលរួមគាំទ្រសំណើនេះ។
កិច្ចប្រជុំក្នុងបក្សរបស់បក្សលេប័របានសម្រេចជាឯកច្ឆ័នជំទាស់ចំពោះសំណើផ្លាស់ប្តូរនេះ មានន័យថា វាសនារបស់ពង្រាងច្បាប់នេះត្រូវពឹងពាក់ទាំងស្រុងទៅលើសមាជិកសភា crossbench ដែលឯករាជ្យ។
បក្សប្រឆាំងបានរិះគន់ថា ការផ្លាស់ប្តូរដ៏សម្បើមរបស់រដ្ឋាភិបាលនេះអាចនឹងធ្វើឲ្យមានការបែងចែកនៅក្នុងសង្គមអូស្រ្តាលី។
ប៉ុន្តែលោក Peter Dutton និយាយថា លោកគិតថាបក្សលេប័រនឹងផ្លាស់ប្តូរគំនិតរបស់ពួកលោកឡើយ ហើយថា រដ្ឋាភិបាលសហព័ន្ធមិនគិតចង់កែកុនបន្ធូរបន្ថយអ្វីលើពង្រាងច្បាប់នេះនោះទេ៕

