SBS Examines៖ ការស្អប់ខ្ពើមរើសអើងចំពោះជនអន្តោប្រវេសន៍ និងជនភៀសខ្លួនក្នុងប្រទេសអូស្រ្តាលី

Migration Header.png

A window display in London, 1945, offering passages to Australia. Today, most Australians believe migration has made a valuable contribution to the country. But migrants and refugees continue to face prejudice and racism. Credit: Getty Images, SBS

ជារឿយៗជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ត្រូវបានគេស្តីបន្ទោសចំពោះការកើនឡើងនៃសម្ពាធថ្លៃចំណាយការរស់នៅ។ តើមានវិធីអ្វីដើម្បីបំបែកវដ្តនេះដែរទេ?


ស្ទើរតែពាក់កណ្តាលនៃប្រជាជនអូស្ត្រាលី — ៤៩ភាគរយ — ជឿថាកម្រិតអន្តោប្រវេសន៍ខ្ពស់ខ្លាំងពេក។

នេះបើតាមរបាយការណ៍ចុងក្រោយរបស់មូលនិធិ Scanlon Foundation ដែលវាស់ស្ទង់អំពីភាពស្អិតរមួតក្នុងសង្គម នៅក្នុងប្រទេសអូស្ត្រាលី។

អ្នកនិពន្ធរបាយការណ៍ លោកបណ្ឌិត James O'Donnell មកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី បាននិយាយថា ខណៈពេលដែលអាកប្បកិរិយារបស់យើងចំពោះផលប៉ះពាល់នៃការធ្វើអន្តោប្រវេសន៍នៅតែមានភាពវិជ្ជមាន វាអាចជះឥទ្ធិពលអវិជ្ជមាននៅក្នុងគ្រាដែលមានការលំបាកផ្នែកសេដ្ឋកិច្ច។

លោកបាននិយាយថា "នៅពេលដែលប្រជាជនព្រួយបារម្ភអំពីសេដ្ឋកិច្ច ហើយនៅពេលដែលពួកគេផ្ទាល់ជួបប្រទះភាពអត់ការងារធ្វើ ភាពតានតឹងផ្នែកហិរញ្ញវត្ថុ អាកប្បកិរិយារបស់ពួកគេចំពោះជនអន្តោប្រវេសន៍កាន់តែយ៉ាប់យ៉ឺនបន្តិច។ ពួកគេទំនងជានិយាយរឿងដូចជា ជនអន្តោប្រវេសន៍ដំឡើងថ្លៃផ្ទះ ឬក៏ពួកគេមកដណ្តើមការងារ"។

ប៉ុន្តែតើជំនឿទាំងនេះផ្អែកលើការពិតដែរឬទេ? ហើយតើវាប៉ះពាល់ដល់ជនអន្តោប្រវេសន៍និងជនភៀសខ្លួនយ៉ាងដូចម្តេចខ្លះ?

របាយការណ៍ស្តីពីការស្វែងយល់ពីភាពស្អប់ខ្ពើម -“Understanding Hate” វគ្គនេះ ក្រលែកមើលពីរបៀបដែលព័ត៌មានមិនពិត​ ផ្តោតគោលដៅ​មកលើ​ជនអន្តោប្រវេសន៍ និងរបៀបដែលយើងអាចទប់ទល់នឹងជំនឿដែលបង្កជាគ្រោះថ្នាក់បាន។


Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service