ភ្នាក់ងារអន្តោប្រវេសន៍កំពុងតែព្រមានចំពោះគម្រោងការរបស់រដ្ឋាភិបាលសហព័ន្ធក្នុងការកាត់បន្ថយយ៉ាងខ្លាំងក្លាលើចំនួនប្រភេទទិដ្ឋាការនៅក្នុងប្រទេសអូស្រ្តាលី ដោយនិយាយថា វានឹងនាំឲ្យមានការបដិសេធពាក្យសុំទិដ្ឋាការរបស់ជនអន្តោប្រវេសន៍កាន់តែច្រើនឡើង។
គណបក្សចម្រុះរបស់លោកTurnbull កំពុងតែពិចារណាលើរុះរើដ៏ចម្បងមួយនៃប្រព័ន្ធទិដ្ឋាការនៅក្នុងអ្វីដែលគេហៅថាជាការផ្លាស់ប្តូរប្រព័ន្ធអន្តោប្រវេសន៍ធំជាងគេបំផុតនៅក្នុងពេលជាងពីរទសវត្សរ៍មកនេះ។
បច្ចុប្បនុ្ននេះ អូស្រ្តាលីផ្តល់នូវទិដ្ឋាការ៩៩ប្រភេទខុសៗគ្នា បើធៀបទៅនឹងសហរដ្ឋអាម៉ែរិកគឺមានរហូតដល់ទៅ១៨៥ប្រភេទ។
រដ្ឋាភិបាលលោកTurnbull ពិចារណាលើវិធីសាស្រ្តកាត់បន្ថយចំនួនប្រភេទទិដ្ឋាការនេះឲ្យនៅសល់ប្រមាណជា១០ប្រភេទប៉ុណ្ណោះ៕





