កញ្ញាTara Winkler គឺជាពលរដ្ឋអូស្រ្តាលីវ័យក្មេងមួយរូបដែលមិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតនោះទេ ថែមទាំងមានចិត្តល្អ ក្លាហាន បានជួយសង្រ្គោះកុមារកំព្រាកម្ពុជាជាច្រើននាក់ឲ្យចៀសផុតពីការជិះជាន់ រំលោភបំពានពីសំណាក់ម្ចាស់មជ្ឈមណ្ឌលកុមារកំពា្រមួយកន្លែងនៅក្នុងប្រទេសកម្ពុជា។
នៅថ្ងៃនេះ កញ្ញា Tara Winkler ដែលជាប្រធាននៃអង្គការទំនុកចិត្តកុមារកម្ពុជា រូបនេះកំពុងតែមានវត្តមាននៅក្នុងទឹកដីកំណើតរបស់ខ្លួនដើម្បីបកស្រាយនៅចំពោះមុខសភាអូស្រ្តាលីសុំឲ្យធ្វើការហាមឃាត់ពលរដ្ឋអូស្រ្តាលីកុំឲ្យទៅធ្វើទេសចរណ៍នៅមណ្ឌលកុមារកំព្រា ព្រោះថាវាជាមូលហេតុដែលបណ្តាលឲ្យមានការជិះជាន់ កេងប្រវ័ញ្ចលើកម្លាំងពលកម្មកុមារ ថែមទាំងជាការលើកទឹកចិត្តឲ្យមានការបំបែកកុមារចេញពីក្រុមគ្រួសារមករស់នៅក្នុងមណ្ឌលកុមារកំព្រាកាន់តែច្រើនឡើង។




