បន្ទាប់ពីឧបទ្ទវហេតុភ្លើងឆេះនៅក្នុងធនាគារCommonwealth សាខាSpringvaleក្នុងរដ្ឋវិចថូរៀ ដែលបណ្តាលឲ្យមនុស្សជិត៣០នាក់រងគ្រោះថ្នាក់មានទាំងធ្ងន់និងស្រាល កាលពីថ្ងៃសុក្រទី១៨វិច្ឆិកាកន្លងមកនោះ ធនាគារនេះនៅមិនទាន់បើកប្រតិបត្តិការណ៍ឡើងវិញនៅឡើយនោះទេ ដោយសារតែរងការខូចខាតជាច្រើន។
អ្នកស្រី តាំង វណ្ណី អ្នកគ្រប់គ្រងការិយាល័យបណ្តោះអាសន្ននៅសាខា Springvale បានប្រាប់SBS ថា គេត្រូវការពេលវេលាមួយរយៈក្នុងការជួសជុលការខូចខាតនេះឡើងវិញ។ ប៉ុន្តែខាងធនាគារក៏បានបង្កើតនូវសាខាបណ្តោះអាសន្ន ឬហៅថា Pop up branch ដើម្បីបម្រើជូនអតិថិជនក្នុងតំបន់ក្នុងអំឡុងពេលជួសជុលនេះផងដែរ។
តើការិយាល័យបណ្តោះអាសន្ននេះមាន បម្រើសេវាកម្មអ្វីខ្លះ? និងមានវិធានការការពារសន្តិសុខដូចម្តេចខ្លះដើម្បីជៀសវាងនូវឧបទ្ទវហេតុ ស្រដៀងគ្នានេះ? សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖
(សំឡេងបទសម្ភាសន៍)៕




