ស្រ្តីមានផ្ទៃពោះត្រូវបានគេជំរុញឲ្យចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយធំនៅរដូវនេះ ដោយមានការព្យាករទុកជាមុនថា ផ្តាសាយឆ្នាំនេះនឹងធ្ងន់ធ្ងរខ្លាំងដូចឆ្នាំមុនដែរ។
កាលពីឆ្នាំមុនមានពលរដ្ឋអូស្រ្តាលីជាង១សែននាក់ដែលគេដឹងថាកើតជំងឺផ្តាសាយកាលពី ហើយក្នុងនោះមានប្រមាណ១ម៉ឺន៧ពាន់នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហព័ន្ធលោកស្រី Sussan Ley មានប្រសាសន៍ថា ប្រសិនបើអ្នកមានផ្ទៃពោះហើយចាក់ថ្នាំបង្ការជំងឺផ្តាសាយនោះ វាពិតជាផ្តល់ភាពស៊ាំនៃជំងឺនេះដល់កូនអ្នករហូតដល់គេមានអាយុ៦ខែ។
លោកស្រី Ley បន្ថែមទៀតថា ស្ថិតិចាក់ថ្នាំបង្ការសម្រាប់កុមារក្រោមអាយុ៥ឆ្នាំក៏មានចំនួនទាបផងដែរ។





