SBS Examines: 'សង្គមកំពុងបែកបាក់'៖ អ្វីដែលនៅពីក្រោយការកើនឡើងនៃភាពស្អប់ខ្ពើម?

Hate Explainer Header.png

Reports of racism, discrimination and hatred are on the rise. What's going on? Image Credit: Getty Images, SBS

ឧប្បត្តិហេតុដែលត្រូវបានរាយការណ៍អំពីការស្អប់ខ្ពើមកំពុងកើនឡើង ហើយអង្គការសំខាន់ៗនិយាយថា វាគ្រាន់តែជា "កំពូលស្រួចនៃបញ្ហាដែលយើងអាចមើលឃើញ"តែ ប៉ុណ្ណោះ។ តើអ្វីជំរុញឱ្យមានការកើនឡើងនេះ?


SBS Examines បានឮពីអង្គការជាច្រើនដែលប្រមូល និងរាយការណ៍ទិន្នន័យដែលឆ្លុះបញ្ចាំងពីស្ថានភាពនៃទំនាក់ទំនងសង្គមរបស់ប្រទេសអូស្ត្រាលី។

មានការកើនឡើងយ៉ាងច្បាស់នៅក្នុងឧប្បត្តិហេតុនៃការស្អប់ខ្ពើម រួមទាំងការបំពារបំពានពាក្យសម្ដី និងរូបរាងកាយ។

សាស្ត្រាចារ្យ Nick Haslam អ្នកចិត្តសាស្រ្តមកពីសាកលវិទ្យាល័យម៉ែលប៊ន បានប្រាប់ SBS Examines ថា "មនុស្សមានគំនិតខុសគ្នាជាច្រើន ក្នុងអ្វីដែលពួកគេកំណត់ថាជាការស្អប់"។


"ឧទាហរណ៍ មនុស្សមួយចំនួនទំនងជាមើលឃើញការប្រើពាក្យជេរប្រមាថជាតិសាសន៍ថា ជាការស្អប់ខ្ពើមពីធម្មជាតិ និងហិង្សា ហើយមនុស្សផ្សេងទៀតយល់ឃើញស្រាលជាងនេះ។ ដូច្នេះមានការខ្វែងគំនិតគ្នាយ៉ាងច្រើន អំពីប្រភេទនៃការនិយាយស្តីដែលមានលក្ខណៈ ថាជាការស្អប់ខ្ពើម ឬមិនស្អប់ខ្ពើម។"

ការបង្កើនចំណេះដឹង និងការយល់ដឹងអំពីពាក្យសម្ដីស្អប់ខ្ពើម អាចជាហេតុផលមួយដែលយើងកំពុងឃើញរបាយការណ៍កាន់តែច្រើន។

ប៉ុន្តែមានកត្តាមួយទៀតដែលមានឥទ្ធិពលជាខ្លាំង។ ការរំលោភបំពានលើអ៊ីនធឺណិតបានរីកសាយភាយយ៉ាងឆាប់រហ័ស ដោយអ្នកជំនាញបានអំពាវនាវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់ការរីករាលដាលនៃការស្អប់ខ្ពើមដោយចេតនានៅលើវេទិការបស់ពួកគេ។

សាស្ត្រាចារ្យរង Matteo Vergani សង្គមវិទូ និងជានាយកនៃ Tackling Hate Lab បាននិយាយថា ការស្អប់ខ្ពើមនៅលើអនឡាញមានមានភាពស្មុគស្មាញដល់ពិភពពិតប្រាកដ។
វាផ្លាស់ប្តូរបទដ្ឋាន។ ខ្ញុំគិតថា យើងកំពុងតែឃើញការផ្លាស់ប្តូរវប្បធម៌ ព្រោះសង្គមកំពុងបែកបាក់។
លោកបាននិយាយថា៖ «មនុស្ស​កំពុង​បង្ហាញ​ខ្លួន​គេ​កាន់​តែ​ច្រើន ជា​ពិសេស​តាម​អ៊ីនធឺណិត​ចំពោះ​ក្រុម​ដែល​ធ្វើ​ឲ្យ​មាន​ការ​ស្អប់ខ្ពើម​និង​គំនិតលំអៀងជាទូទៅ»។

របាយការណ៍ស្តីពីការស្វែងយល់ពីភាពស្អប់ខ្ពើម -“Understanding Hate” វគ្គនេះ ក្រលែកមើលលើមូលហេតុមួយចំនួន​នៃ​ការកើនឡើង​សេចក្តីរាយការណ៍​អំពី​ការស្អប់ខ្ពើមនៅ​ក្នុងប្រទេស​អូស្រ្តាលី៕

Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service