អង្គការ Reconciliation Australia បានចេញផ្សាយរបាយការណ៍មួយនៅក្នុងខែមិថុនាដែលបង្ហាញពីការកើនឡើង ១៥% នៅក្នុងបទពិសោធន៍ជនជាតិដើមភាគតិចនៃការរើសអើងជាតិសាសន៍ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
គេបានសន្និដ្ឋានថា ការរើសអើងជាតិសាសន៍គឺជាការពិតប្រចាំថ្ងៃសម្រាប់ប្រជាជនដើមដំបូង First Nations ។
អ្នកនាង Kelleigh Ryan អ្នកចិត្តសាស្រ្ត និងជាកូនចៅជំនាន់ក្រោយរបស់ប្រជាជន Kabi Kabi និងអ្នកកោះនៅសមុទ្រខាងត្បូងអូស្ត្រាលី បាននិយាយថា ការបោះឆ្នោតប្រជាមតិដែលបរាជ័យបាននាំមកនូវបញ្ហាប្រឈមជាច្រើនសម្រាប់ប្រជាជនដើមដំបូង First Nations ។
អ្នកនាងបាននិយាយថា "វាជាការបាត់បង់ដ៏សម្បើម។ ដូច្នេះហើយ វាបានក្លាយជាស្បៃនៃការឈ្លានពានដែលមើលមិនឃើញ ដែលមនុស្សជួបនឹងការលំបាកជាច្រើន ហើយអ្នកទាំងនោះដែលមិនមានពេលវេលា និងចន្លោះប្រហោងសម្រាប់ភាពសោកសៅ ក៏នៅតែត្រូវឆ្លងកាត់ទុក្ខសោកទាំងនោះ "។
ការស្រាវជ្រាវរបស់អង្គការ Reconciliation Australia បានរកឃើញថា យុវជន វ័យក្មេង និងសហគមន៍ពហុវប្បធម៌ ទំនងជាចូលរួមក្នុងសកម្មភាពនិយាយការពិត និងការប្រារព្ធពិធីនៃវប្បធម៌ First Nations ។
លោក Jordan Young ជាបុរស Darambal បើកសិក្ខាសាលាដែលបង្រៀនវប្បធម៌ជនជាតិដើមដល់សាលារៀន និងអាជីវកម្មនានា។ លោកបានប្រាប់ SBS Examines ថា វាបានជួយបំបែកគំនិតអវិជ្ជមាន។
You're not born with racism, it's a learned trait.
"ដូច្នេះ ការដែលអាចផ្តល់ឱ្យកុមារទាំងនេះនូវទស្សនៈយល់ឃើញមួយផ្សេងទៀត គំនិតមួយផ្សេងទៀត ចំពោះវប្បធម៌ជនជាតិដើមAboriginal គឺមានសារៈសំខាន់ខ្លាំងណាស់។"
ការស្វែងយល់ពីភាពស្អប់ខ្ពើម - Understanding Hate វគ្គនេះ ពិនិ្យមើលទៅលើការកើនឡើងនៃការរើសអើងជាតិសាសន៍ចំពោះជនជាតិដើមភាគតិចអូស្ត្រាលី និងរបៀបដែលយើងអាចប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ទាំងនេះ។