តើគួរធ្វើយ៉ាងណានៅពេលដែលកូនលោកអ្នកញៀនថ្នាំ?

Holding hands

Holding hands Source: Pixabay public domain

ផ្នែកមួយនៃការរីកលូតលាស់ធំធាត់គឺការដកយកបទពិសោធន៍។យោងតាមមូលនិធិថ្នាំញៀនអូស្រ្តាលីឲ្យដឹងថា ក្នុងចំណោមយុវវ័យ១០នាក់មានជិត៣នាក់ហើយដែលបានទទួលទានគ្រឿងស្រវឹងមួយកែវកាលពីឆ្នាំមុន។ជិត១៥%នៃអ្នកដែលមានអាយុពី១២ ទៅ១៧ឆ្នាំបានសាកល្បងថ្នាំញៀន ខណៈដែលម្នាក់ក្នុងចំណោម៥០នាក់បើមិនប្រើថ្នាំញៀនកូកាអ៊ីនទេក៏ប្រើអំហ្វេតាមីនដែរ។


សម្រាប់​ឳពុកម្តាយ​គ្រួសារ​ប្រវេសន៍​ជាច្រើន​បញ្ជាក់ថា ការប្រើប្រាស់​ថ្នាំ​ញៀន​អាច​ជា​រឿង​ដ៏គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ។ អ្នក​ជំនាញ​បាន​ណែ​នាំ​ឲ្យ​ពួកគេ​តាំង​ចិត្ត​ឲ្យ​ស្ងប់​ហើយ​កុំទាន់​អាល​ថ្កោលទោសចំពោះ​រឿងនេះ។

ការជួយ​គាំទ្រ​ដោយ​សម្ងាត់​ចំពោះ​ក្រុម​គ្រួសារ​ដែល​ប៉ះពាល់​ដោយ​សារ​ការ​ប្រើប្រាស់​ថ្នាំញៀន​និង​គ្រឿងស្រវឹង​អាច​ស្វែងរក​បាន​តាម​រយៈគេហទំព័រ www.drugs.health.gov.au។

ប្រសិនបើអ្នក​ប្រឈម​មុខ​នឹង​បញ្ហានៃការ​ប្រើប្រាស់ថ្នាំញៀននៅ​ផ្ទះ អ្នក​អាច​ទូរសព្ទ​ទៅកាន់សេវា​ជួយគាំទ្រ​គ្រួសារ​ញៀនថ្នាំ Family Drug Support ដោយឥតគិតថ្លៃ​និង​មាន​បម្រើ​២៤ម៉ោង​ក្នុង​មួយថ្ងៃ​៧ថ្ងៃ​ក្នុង​មួយសប្តាហ៍តាមរយៈលេខ 1300 368 186​ឬ​ក៏ពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​ប្រចាំគ្រួសារ​របស់​អ្នកដើម្បី​ស្វែងរក​ពីវិធី​ក្នុង​ការ​ប្រើប្រាស់​សេវាកម្មត្រឹមត្រូវ។ អ្នក​ក៏អាច​ទូរសព្ទទៅ​កាន់សេវាបកប្រែ​ដោយ​ឥតគិតថ្លៃផងដែរ​តាម​រយៈលេខ 13 14 50៕

 


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now