របាយការណ៍ឆ្នាំ២០១២របស់ការិយាល័យស្ថិតិអូស្រ្តាលីបានរកឃើញថា ក្នុងស្រ្តី៥នាក់ មានម្នាក់ហើយដែលធ្លាប់ឆ្លងកាត់អំពើហិង្សាខាងផ្នែកផ្លូវភេទ ហើយចំណែកឯអំពើហិង្សាលើរូបរាងកាយវិញ ក្នុង៣នាក់មានម្នាក់ហើយដែលធ្លាប់រងគ្រោះនោះ។
ប្រសិនបើអ្នកចង់បានការប្រឹក្សាយោបល់ពីបញ្ហាអំពើហិង្សាក្នុងគ្រួសារ លោកអ្នកអាច ស្វែងរកការប្រឹក្សាជាមួយ នឹងអ្នកផ្តល់ប្រឹក្សាអាជីពរបស់រដ្ឋាភិបាលសហព័ន្ធបាន ២៤ម៉ោងតាមរយៈការទូរសព្ទទៅកាន់លេខ 1800 RESPECT គឺ (1800 73 77 32) ឬក៏ពិភាក្សាតាមអនឡាញតាមរយៈគេហទំព័រ www.1800respect.org.au.។
ឬក៏ទាក់ទងសុំជំនួយពី សេវាកម្មសម្រាប់ស្រ្តីរងវិបត្តិអំពើហិង្សាក្នុងគ្រួសារនៅរដ្ឋវិចថូរៀ (WDVCSV) តាមរយៈលេខ 1800 01 51 88 ឬសម្រាប់អ្នករស់នៅរដ្ឋ NSW អាចទូរសព្ទទៅលេខ 1800 65 64 63៕
ព័ត៌មានពាក់ព័ន្ធ

គន្លឹះទាំង៥សម្រាប់អ្នកស្វែងរកទិញផ្ទះ