អគ្គីភ័យ ទឹកជំនន់ ឬចោរគាស់អាចបណ្តាលឲ្យលោកអ្នកបាត់បង់នូវទ្រព្យសម្បត្តិគ្រប់យ៉ាងនៅក្នុងផ្ទះរបស់លោកអ្នក។ហេតុដូច្នេះហើយទើបមានការធានារ៉ាប់រងទៅលើផ្ទះនិងទ្រព្យសម្បត្តិខាងក្នុងដែលហៅថា(Home and Contents Insurance)។
ប្រសិនបើអ្នកចង់ការពារផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់លោកអ្នកឲ្យចៀសផុតពីការខូចខាតឬចោរលួចនោះ ការធានារ៉ាប់រងលើផ្ទះសម្បែងនិងទ្រព្យសម្បត្តិនៅខាងក្នុងគឺជារឿងដ៏សំខាន់មួយ។
ធានារ៉ាប់រងផ្ទះគឺសម្រាប់តែម្ចាស់ផ្ទះតែប៉ុណ្ណោះ ហើយជាទូទៅវាតម្រូវឲ្យទិញដោយភ្នាក់ងារក្រុមហ៊ុនផ្តល់ប្រាក់កម្ចី ចំណែកឯការធានារ៉ាប់រងទ្រព្យសម្បត្តិនៅខាងក្នុងផ្ទះវិញគឺសម្រាប់ម្ចាស់ផ្ទះនិងអ្នកដែលជួលផ្ទះគេនៅ។
ដូច្នេះ តើលោកអ្នកអាចស្វែងរកការធានារ៉ាប់រងដែលល្អបំផុតសម្រាប់លោកអ្នកបានដោយវិធីណា?
