Watch FIFA World Cup 2026™

LIVE, FREE and EXCLUSIVE starting June 12 2026

'នេះឥវ៉ាន់ភ្ញៀវកុម្មង់តាម Uber?'៖ តើអ្នកកាន់សាសនា Sikh ឆ្លើយតបយ៉ាងណាចំពោះការដាក់ស្លាកនេះ?

Sikh Header.png

Sikhism is a fast-growing religion in Australia, but remains poorly understood. Credit: Avani Rai

សាសនា Sikh គឺជាសាសនាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែវានៅតែត្រូវបានគេយល់ដឹងតិចតួច។ តើមេដឹកនាំសហគមន៍ឆ្លើយតបទៅនឹងព័ត៌មានមិនពិត និងការរើសអើងយ៉ាងដូចម្តេច?


Published

By Nicolas Zoumboulis

Presented by Sopharany Hay

Source: SBS



Share this with family and friends


សាសនា Sikh គឺជាសាសនាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែវានៅតែត្រូវបានគេយល់ដឹងតិចតួច។ តើមេដឹកនាំសហគមន៍ឆ្លើយតបទៅនឹងព័ត៌មានមិនពិត និងការរើសអើងយ៉ាងដូចម្តេច?


សាសនា Sikh គឺជាសាសនាដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសអូស្ត្រាលីចាប់តាំងពីឆ្នាំ 2011មក មូលហេតុចម្បងដោយសារតែការធ្វើអន្តោប្រវេសន៍។

ប៉ុន្តែវានៅតែត្រូវបានគេចាត់ទុកថាជាជំនឿរបស់ក្រុមជនជាតិភាគតិច នេះបើយោងតាមជំរឿនចុងក្រោយគេបង្អស់ក្នុងឆ្នាំ 2021 ដែលបានរកឃើញថា អ្នកកាន់សាសនាSikh មានចំនួន 0.8% នៃចំនួនប្រជាជន។

ពេលខ្លះមានការរើសអើង នៅពេលដែលគេឃើញឈ្នួតរុំក្បាល ឬគេឃើញបុរសដែលស្បែកសម្បុរត្នោត ហើយមានពុកចង្កាវែង។ មានការរើសអើងជាច្រើនដែលមិនត្រូវបានតបត និងមិននិយាយចេញមក។
លោក Jasibir Singh Suropada ប្រធានក្រុមប្រឹក្សាអន្តរជំនឿ Sikh នៃរដ្ឋវិចថូរៀ

លោក Jasibir Singh Suropada ប្រធានក្រុមប្រឹក្សាអន្តរជំនឿ Sikh នៃរដ្ឋវិចថូរៀ បាននិយាយថា អ្នកកាន់សាសនា Sikh អាចប្រឈមមុខនឹងការរើសអើង ទាំងក្នុងទម្រង់ដែលបញ្ចេញឱ្យឃើញ និងក្នុងទម្រង់ដែលកិចកលសាំញ៉ាំ។

លោកកំពុងធ្វើការដើម្បីបង្កើនការយល់ដឹងរបស់សាធារណៈជន អំពីសាសនា Sikh រួមជាមួយនឹងអ្នកដឹកនាំសហគមន៍ផ្សេងទៀត។

លោកបានបន្តថា៖ «ដូច្នេះការយល់ខុសគឺថា មនុស្សទាំងនេះគឺជាបញ្ហា ចំណែកធាតុពិត ពួកយើងជាមនុស្សមានប្រយោជន៍។ អ្នកណាដែលឃើញមនុស្សពាក់ក្រណាត់រុំក្បាលនោះប្រាប់ខ្លួនឯងថា បុគ្គលនេះជាមួយមនុស្សដែលអាចពឹងពាក់សុំជំនួយបាន»។

«យើងមានគោលការណ៍ជាមូលដ្ឋានចំនួនបី គឺការធ្វើសមាធិ ការរកប្រាក់ចំណូលដោយស្មោះត្រង់ ហើយបន្ទាប់មក ចែករំលែកចំណូលរបស់យើងជាមួយអ្នកដែលខ្វះខាត។»

របាយការណ៍ស្វែងយល់ពីភាពស្អប់ខ្ពើម -“Understanding Hate” វគ្គនេះ ក្រលែកមើល

ពីផលប៉ះពាល់នៃការរើសអើងលើសហគមន៍ Sikh ក្នុងប្រទេសអូស្ត្រាលី និងរបៀបដែលអ្នកដឹកនាំសហគមន៍កំពុងប្រឈមនឹងការយល់ច្រឡំខុស។

🎧ស្តាប់​ផតខាស្តិ៍​ដទៃ​ទៀត​ជាភាសាខ្មែរ - Click here for more podcast in Khmer៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now