SBS Examines៖ ហេតុអ្វីបានជាមនុស្សភាគច្រើនជឿថាពួកគេនឹងលូកដៃចូលដើម្បីបញ្ឈប់ការស្អប់ខ្ពើម ប៉ុន្តែមិនធ្វើ

Stepping In Header.png

While most people say they would take action if they witnessed hate or harassment, many choose not to intervene in the moment. Credit: Getty Images/SBS

Aaron និយាយថាលោកបានធ្វើ "ការសម្រេចចិត្តភ្លាមៗ" ដើម្បីធ្វើអន្តរាគមន៍នៅពេលដែលលោកបានឃើញការរើសអើងជាតិសាសន៍។ ប៉ុន្តែមនុស្សជាច្រើននិយាយថា ពួកគេមិនដឹងត្រូវធ្វើយ៉ាងណាទេ ប្រសិនបើពួកគេឃើញទង្វើស្អប់ខ្ពើម ឬយាយីនោះ។


🎧ស្តាប់​ផតខាស្តិ៍​ដទៃ​ទៀត​ជាភាសាខ្មែរ - Click here for more podcast in Khmer៕

នៅពេលដែល លោក Aaron Teo បានឃើញការរើសអើងជាតិសាសន៍ និងការវាយប្រហារដោយហិង្សាលើបុរសជនជាតិអាស៊ីម្នាក់ លោកបានចូលធ្វើអន្តរាគមន៍។

លោកបាននិយាយថា៖ «ការព្រួយបារម្ភភ្លាមៗគឺការបន្ធូរបន្ថយការឡើងកំដៅ និងដាក់គំលាតរាងកាយខ្លះ រវាងជនដៃដល់និងជនរងគ្រោះ។ ដោយអំណរ ក្រោយពេលលូកដៃចូល មានមនុស្សពីរបីនាក់ផ្សេងទៀតដែលបានប្រមូលផ្តុំគ្នា ជួយឈរពាំងផ្លូវជនបង្កជម្លោះ»។

មនុស្សភាគច្រើនស្រមៃថាពួកគេនឹងធ្វើដូចគ្នា ប៉ុន្តែការស្រាវជ្រាវនិយាយថាវាមិនដូច្នោះទេ។ 

លោកសាស្ត្រាចារ្យ Kevin Dunn មកពីសាកលវិទ្យាល័យ Western Sydney គឺជាអ្នកជំនាញខាងសកម្មភាពអ្នកឈរមើល។ លោកបាននិយាយថា មានគម្លាតរវាងមហិច្ឆតារបស់មនុស្ស និងសកម្មភាពជាក់ស្តែងរបស់ពួកគេ។

«នៅពេលអ្នកសួរប្រជាជននៅក្នុងការស្ទង់មតិ ថាតើពួកគេនឹងធ្វើសកម្មភាពដែរឬទេ វាស្ថិតនៅក្នុង 70 ភាគរយ គឺជាងហុកសិបក្រាស់។ អ្នកសួរមនុស្សដូចគ្នាថាតើពួកគេធ្លាប់ធ្វើសកម្មភាពបែបនេះដែរឬទេ នោះអ្នកនឹងទទួលបាន ... ក្រោម 30 ភាគរយ។»

មនុស្សម្នាច្រើនតែមិនធ្វើអន្តរាគមន៍ ដោយសារភ័យខ្លាចថាពួកគេខ្លួនឯងនឹងក្លាយ ជាគោលដៅ ខ្វះចំណេះដឹងអំពីអ្វីដែលត្រូវធ្វើ និងខ្វះភាពប្រាកដប្រជាអំពីថាតើព្រឹត្តិការណ៍នេះមានលក្ខណៈរើសអើងជាតិសាសន៍ឬយ៉ាងណា។

លោកសាស្ត្រាចារ្យ Dunn បាននិយាយថា គម្លាតរវាងមហិច្ឆិតារបស់យើង និងសកម្មភាពរបស់យើងគឺ "ជាសក្តានុពលដែលទាន់បានប្រើ ដែលមាននៅទីនោះសម្រាប់ពួកយើង ដើម្បីប្រើប្រាស់ក្នុងគោលបំណងប្រឆាំងនឹងការរើសអើងជាតិសាសន៍ ប្រសិនបើយើងអាចឱ្យមនុស្សយល់បានពី... ទម្រង់សកម្មភាពផ្សេងៗគ្នាដែលពួកគេអាចធ្វើបាន"។

របាយការណ៍ស្វែងយល់ពីភាពស្អប់ខ្ពើម -“Understanding Hate” វគ្គនេះ ក្រលែកមើលពីរបៀបដែលយើងអាចលូកដៃចូលដោយសុវត្ថិភាព ប្រសិនបើយើងឃើញផ្ទាល់ភ្នែក​នូវទង្វើបៀតបៀន ឬស្អប់ខ្ពើម៕


Share

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Watch now