SBS Examines: ការបោះឆ្នោត AI៖ របៀបដែលបញ្ញាសិប្បនិម្មិតមានឥទ្ធិពលលើការបោះឆ្នោតធំៗបំផុតរបស់ពិភពលោក

Factchequado.png

This TikTok account uses an avatar to spread misinformation about US immigration issues in Spanish. Credit: Source: Factchequeado

រាប់ចាប់ពី "ជនកុម្មុយនិស្ត Kamala" នៅសហរដ្ឋអាម៉េរិក រហូតដល់ការបញ្ជាក់អះអាងពីតារាបូលីវូដនៅឥណ្ឌា បញ្ញាសិប្បនិមិត្តនិងព័ត៌មានមិនពិត បានដើរតួយ៉ាងសំខាន់ នៅក្នុងការបោះឆ្នោតប្រជាធិបតេយ្យដ៏ធំៗបំផុតមួយចំនួនកាលពីឆ្នាំមុន។


វាជាលើកដំបូងដែល អត្ថបទ វីដេអូ រូបភាព និងសំឡេង ដែលបង្កើតឡើងដោយAI នឹងដើរតួនៅក្នុងយុទ្ធនាការនយោបាយ ។

ក្នុងប្រទេស​ឥណ្ឌា ការក្លែងបន្លំ​វីដេអូ រូបភាព និងសំឡេង ដែលហៅថា deepfakes របស់​សិល្បករបូលីវូដដែលគាំទ្រ​គណបក្ស​នយោបាយ​ បាន​លោត​ឡើង​នៅ​លើ​ feeds ក្នុងបណ្តាញសង្គម​របស់​អ្នក​បោះឆ្នោត។

អ្នកដឹកនាំ​អង្គភាព​វិភាគ Deepfakes (DAU) លោកស្រី Pamposh Raina បាននិយាយថា៖ "សំឡេងរបស់ពួកគេត្រូវបានគេ​យក​ទៅ​ប្រើប្រាស់ ក្នុងករណីខ្លះ បានផ្លាស់ប្តូរទាំងស្រុង ពីអ្វីដែលពួកគេបាននិយាយនៅក្នុងវីដេអូដើម ដើម្បីឱ្យវាហាក់ដូចជា ពួកគេកំពុងគាំទ្រគណបក្សនយោបាយណាមួយ នៅពេលដែលវាមិនមែនជាការ​ពិត។"

ស្របពេលជាមួយគ្នានេះ នៅសហរដ្ឋអាមេរិក រូបភាពដែលបង្កើតឡើង​ដោយ​AI​មួយសន្លឹក របស់​លោកស្រី Kamala Harris ដែល​ស្លៀកពាក់​ជា​មន្រ្តីសូវៀត ត្រូវ​បាន​ចែករំលែកយ៉ាង​ទូលំទូលាយ​ ជាពិសេស​នៅ​ក្នុង​ចំណោម​អ្នកបោះឆ្នោត​សហគមន៍ឡាទីន។

នាយកនិពន្ធ របស់ Factchequedo លោកស្រី Ana Marìa Carrano បាននិយាយថា៖ "នៅក្នុងករណីនៃសហគមន៍​និយាយភាសាអេស្ប៉ាញ មនុស្សជាច្រើនមកពីអាមេរិកឡាទីន មានទំនាក់ទំនងខុសគ្នាមួយ​ជាមួយរបបផ្តាច់ការ។ ដូច្នេះ​មាន​បទ​ពិសោធ​ផ្សេង​គ្នា ​និង​ការ​បដិសេធ ​ចំពោះ​​សមាគម​ប្រភេទ​នោះ​។"

នៅក្នុងវគ្គនេះ SBS Examines ងាកទៅមើលប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក ដើម្បីមើលពីរបៀបដែល AI បង្កើតព័ត៌មានមិនពិត ប៉ះពាល់ដល់ការបោះឆ្នោតរបស់ពួកគេ៕

Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service