តាមសេចក្តីថ្លែងការណ៍ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ដោយអះអាងថា បានពិនិត្យសំណុំរឿង រួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេត ពិនិត្យភស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យ ដោយមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចោទប្រកាន់នេះ។
តុលាការចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ
Kem Sokha's arrest on 3rd September 2017 Source: Facebook
កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ពីការចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬអំពើក្បត់ជាតិ និងអំពើចារកម្ម។
Share




