SKIP TO MAIN CONTENT

គណបក្សប្រជាជន កម្ពុជាឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីខណៈការបោះឆ្នោតរងការរិះគន់ច្រើន

បើតាម លទ្ធផលដែលបានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ និងតាមបណ្តាញ សង្គមហ្វេសប៊ុក របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីយប់មិញនេះ បានអោយដឹងថាគណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់នៅក្នុងការបោះឆ្នោតជាតិនាឆ្នាំ ២០១៨ នេះនៅគ្រប់បណ្តាខេត្តក្រុង ទូទាំង ប្រទេសកម្ពុជា។

NEC meeting to wrap up election events
Source: meng phalla

1 min read

Published

Updated

By Sarim Khem


Skip to article content

គណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមមួយ ដោយអបអរ និងកោតសរសើរដល់ពលរដ្ឋកម្ពុជា ដែលបានទៅបោះឆ្នោតរហូតដល់ជាង ៨០ភាគរយ ក្នុងការអនុវត្ត នូវសិទ្ធិរបស់ខ្លួន ក្នុងការចូលរួមជ្រើសរើសមេដឹកនាំប្រទេស។

 

សូមបញ្ជាក់ថាអតីតគណបក្សសង្រ្គោះជាតិ ក៏បានធ្វើយុទ្ធនាការជាច្រើន ជំរុញពលរដ្ឋកុំអោយទៅបោះឆ្នោត ដោយហៅការបោះឆ្នោតនេះថាជាការបោះឆ្នោតក្លែងក្លាយ គ្មានការប្រកួតប្រជែងពិតប្រាកដ និងគួរអោយអាម៉ាស។

 

ជាមួយគ្នានេះដែរបន្ទាប់ ពីការបោះឆ្នោតត្រូវ បញ្ចប់រយ:ពេលពីរម៉ោង គឺនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ គណ: កម្មាធិការ ជាតិ រៀបចំការបោះ ឆ្នោតបាន ប្រកាសលទ្ធផលបណ្តោះអាសន្ន ពីចំនួន អ្នកបោះឆ្នោតសរុបនៅទូទាំងប្រទេសថាមានចំនួនរហូតដល់ជាង ៨២ភាគរយ នៃ ចំនួនអ្នកមានឈ្មោះក្នុង បញ្ជីបោះឆ្នោតសរុប។ ចំនួននេះមានការកើនឡើងបើ ធៀបទៅនឹងចំនូនអ្នកបោះឆ្នោតជាតិ កាលពីឆ្នាំ ២០១៣ ដែលមានប្រមាណជិត ៧០ភាគរយតែ ប៉ុណ្ណោះ។

 

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិ នៅក្នុងប្រទេសកម្ពុជាឆ្នាំ ២០១៨ នេះ ត្រូវបានប្រទេសប្រជាធិបតេយ្យជាច្រើន វាយតម្លៃថា ជាការបោះឆ្នោតដែលគ្មានភាពសេរី និង យុត្តិធម៌ ដោយសារតែគ្មានការប្រកួតប្រជែង ពិតប្រាកដពីសំណាក់គណបក្ស ប្រឆាំង។

 

ជាមួយគ្នានេះដែរ នៅថ្ងៃបោះឆ្នោតកាលពីម្សិលមិញនេះ​ អ្នកយកព័ត៌មានទូរ ទស្សន៍ ABC អូស្ត្រាលីក៏ថតបាននូវសកម្មភាពនៃការផ្តល់លុយប្រមាណ ២០០ ដុល្លារ អាម៉េរិក ដល់អ្នកកាសែត ក្នុងស្រុកពីសំណាក់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធ នៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាទួលគោក បន្ទាប់ពីរូបលោក បានបោះឆ្នោតរួច។

 

ប៉ុន្មាននាទីក្រោយមក អ្នកកាសែត ដដែលក៏បានសួរ ទៅកាន់ប្រធាន អង្គភាព ប្រឆាំងអំពើពុករលួយលោក​ ឧិម  យិនទៀង ដែល អញ្ជើញមក បោះឆ្នោតដែរ ថាតើសកម្មភាពនេះជាអំពើពុករលួយ ឬយ៉ាងណា លោកបាន ឆ្លើយតាម យ៉ាងខ្លីថា នេះមិនមែនជាអំពើពុករលួយទេ៕


Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now