មគ្គទេសក៍តាំងទីលំនៅ៖ តើខ្ញុំអាចនាំឳពុកម្តាយរបស់ខ្ញុំមកអូស្រ្តាលីតាមវីធីណា?

វាគឺជារឿងសមហេតុសមផលណាស់ សម្រាប់ជនប្រវេសន៍ដែលបានមកសាងអនាគតនៅក្នុងប្រទេសអូស្រ្តាលីហើយចង់ធានាយកឳពុកម្តាយរបស់ពួកគេឲ្យមករស់នៅក្បែរខ្លួន ជាពិសេសប្រសិនបើពួកគេមានកូនទៀតនោះ។

Grandparents

Source: gwaar_Flickr_CC

មានទិដ្ឋាការ​ឳពុកម្តាយ​ប៉ុន្មានប្រភេទ​ដែរ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ប៉ុន្តែ​បើ​មិន​ថ្លៃ​ទេ​ ក៏​ត្រូវ​រង់ចាំ​យូរ​ដែរ។

ទិដ្ឋាការដែលមិនបង់វិភាគទាន (Non-contributory visas)

វាគឺ​ជា​ជម្រើស​ដែល​ចំណាយ​អស់​ប្រាក់​តិចបំផុត ប្រមាណ​ជា​៦ពាន់​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​អ្នក​ដាក់​ពាក្យ​គោល និង​២ពាន់​ដុល្លារ​ទៀត​សម្រាប់​ប្តី​ឬប្រពន្ធ​ក្នុង​បន្ទុក។ ដោយសារតែ​ការ​ផ្តល់​ជូន​ទិដ្ឋាការ​នេះ ក្នុង​មួយ​ឆ្នាំ​ៗមាន​ចំនួន​កំណត់​ នោះ​បញ្ជី​រង់ចាំ​គឺ​វែង​មែនទែន​ ដែល​អាច​ថា​ត្រូវ​រង់ចាំ​រហូត​ដល់​ទៅ​៣០ឆ្នាំ​ឯណោះ។

ដើម្បី​មានសិទ្ធិដាក់​ពាក្យ​សុំ​បាន ឳពុកម្តាយ​ត្រូវ​មាន​អ្នក​ធានា ធ្វើតេស្ត​សុខភាព​និង​អាកប្បកិរិយា ព្រមទាំង​ឆ្លងកាត់​ការ​ធ្វើតេស្ត​សមតុល្យ​គ្រួសារ (balance family test)។ ដើម្បី​ជាប់​តេស្ត​សមតុល្យ​គ្រួសារ យ៉ាងហោចណាស់​ត្រូវ​មាន​កូន​ពាក់​កណ្តាល​រស់​នៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​អូស្រ្តាលី។

វារួមទាំង subclasses 103 and 804.

Read more here
joint family
Source: sagenext

ទិដ្ឋាការដែលបង់ប្រាក់វិភាគទាន (Contributory visas)

ទិដ្ឋាការ​ដែល​បង់​ប្រាក់​វិភាគទាន​មាន​ដំណើរ​ការ​លឿន​ជាង (ក្រោម​២ឆ្នាំ) ប៉ុន្តែ​វា​ក៏​មាន​តម្លៃ​ថ្លៃ​ជាង​ផងដែរ។ សម្រាប់​ទិដ្ឋាការ​អចិន្រ្តៃហ៍​មួយ ត្រូវ​ចំណាយ​សរុប​អស់​ជិត​៥០០០០ដុល្លារ។

ដើម្បី​មានសិទ្ធិដាក់​ពាក្យ​សុំ​បាន ឳពុកម្តាយ​ត្រូវ​មាន​អ្នក​ធានា ធ្វើតេស្ត​សុខភាព​និង​អាកប្បកិរិយា ព្រមទាំង​ឆ្លងកាត់​ការ​ធ្វើតេស្ត​សមតុល្យ​គ្រួសារ (balance family test) និង​លិខិតធានា​(assurance of support)។ លិខិត​ធានា​គឹ​ជា​ការ​សន្យា​ផ្លូវ​ច្បាប់​មួយ​ពី​អ្នក​ធានា​ក្នុងការ​ផ្តល់​នូវ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ។

វារួម​ទាំង​ទិដ្ឋាការ subclasses 143173864 and 884.
Trazer os pais, e avós, para a Austrália é o sonho de milhares de famílias. Cuidar e ser cuidado pelos nossos idosos faz toda a diferença.
Trazer os pais, e avós, para a Austrália é o sonho de milhares de famílias. Source: AAP

ទិដ្ឋាការសម្រាប់ឳពុកម្តាយដែលស្ថិតក្នុងវ័យធ្វើការ

ប្រសិនបើ​ឳពុកម្តាយ​ស្ថិតនៅ​ក្នុង​វ័យ​ធ្វើការ ពួកគាត់​អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​បណ្តោះអាសន្ន​លេខ 173 ឬ​  884ដែល​ត្រូវ​ចំណាយ​ចាប់​ពី​២០០០០ដុល្លារ ដល់​៣២០០០ដុល្លារ ហើយ​នឹង​អនុញ្ញាតិ​ឲ្យ​ពួកគាត់​ធ្វើការ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​រយៈពេល​២​ឆ្នាំ​ដោយ​អាច​ប្រើប្រាស់​Medicare បាន។ បន្ទាប់​មកពួកគាត់​អាចប្តូរ​ទៅ​ទិដ្ឋាការ​អចិន្ត្រៃយ៍​លេខ​ 143 បាន ដោយ​ត្រូវបង់​២០០០០ដុល្លារបន្ថែម​ទៀត។

ជម្រើសដទៃទៀត៖ ទិដ្ឋាការភ្ញៀវទេសចរ

សម្រាប់​ឳពុក​ម្តាយ​ដែល​មិន​មាន​កូន​យ៉ាងហោចណាស់​ពាក់កណ្តាល​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ទេនោះ ជម្រើស​ចំបង​របស់​ពួកគាត់​គឺ​ទិដ្ឋាការ​ជា​ភ្ញៀវទេសចរVisitor visa subclass 600

វាអនុញ្ញាតិ​ឲ្យ​ពួកគាត់​មក​លេង​រហូត​ដល់​១​ឆ្នាំ ហើយ​ចំណាយ​អស់​ត្រឹមតែ​១០០០​ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​បន្ទាប់​ពី​មួយ​ឆ្នាំ​នេះ​ទៅ ពួកគាត់​នឹង​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​ដើមវិញ​យ៉ាង​ហោចណាស់​៦ខែ​ទើប​អាច​ដាក់​ពាក្យ​សុំ​មក​សួរ​សុខទុក្ខ​រយៈពេល​១២​ខែ​ទៀត។
Grandparent
Source: AAP

ទិដ្ឋាការបណ្តោះអាសន្នថ្មីដែលអាចនឹងមកដល់នាពេលឆាប់ៗនេះ

នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អាច​នឹង​មាន​ជម្រើស​បន្ថែម​១​ផ្សេង​ទៀត​សម្រាប់​ឳពុកម្តាយ​ដែល​មិន​ជាប់​ការ​ធ្វើ​តេស្ត​សមតុល្យ​គ្រួសារ។

រដ្ឋាភិបាល​ងូស្រ្តាលី​បានប្រកាស​កាល​ពី​ខែមុន​នេះថា ទិដ្ឋាការ​ new temporary parent visa ដែល​អនុញ្ញាតិ​ឲ្យ​ពួកគាត់​រស់នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​បាន​រហូត​ដល់​ទៅ​១០ឆ្នាំនេះ អាច​នឹង​ត្រូវ​ចំណាយ​រហូត​ដល់​ទៅ​២០០០០ដុល្លារ។ លើសពីនេះ​ទៅទៀត កូន​ឬក៏​អ្នក​ធានា​នឹង​ត្រូវ​បង់​ថ្លៃ​ធានារ៉ាប់​រង​សុខភាព​ឯកជន និង​ដើរតួ​ជា​អ្នក​ធានាខាង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ចំណាយ​ថ្លៃ​ថែទាំ​សុខភាព​បន្ថែម​ទៀតផង។

ទិដ្ឋាការ​នេះ​នឹង​មិន​អនុញ្ញាតិ​ឲ្យ​សុំ​សិទ្ធិ​រស់នៅ​ជា​អចិន្រ្តៃយ៍​បាន​ឡើយ ហើយ​ឳពុកម្តាយ​ត្រូវតែ​ចាកចេញ​ពី​ប្រទេស​អូស្រ្តាលី​បន្ទាប់​ពី​ផុតកំណត់​១០ឆ្នាំ។

ទិដ្ឋាការ​ធានា​ឳពុកម្តាយ​មក​រស់នៅ​ជា​បណ្តោះអាសន្ន​ថ្មីនេះ​នៅ​ត្រូវ​ការ​ការ​បោះឆ្នោត​គាំទ្រ​នៅឡើយ។ ប្រសិន​បើ​វា​ឆ្លង​សភា​រួច​មែននោះ វា​អាច​នឹង​មាន​សុពលភាព​ចាប់​ពី​ចុង​ឆ្នាំ​នេះ​តទៅ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រសួង​អន្តោប្រវេសន៍ Department of Immigration and Border Protection

Share

Published

Updated

By Audrey Bourget, Sopharany Hay

Share this with family and friends


Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
មគ្គទេសក៍តាំងទីលំនៅ៖ តើខ្ញុំអាចនាំឳពុកម្តាយរបស់ខ្ញុំមកអូស្រ្តាលីតាមវីធីណា? | SBS Khmer