មតិយោបល់ពលរដ្ឋខ្មែរ​អូស្រ្តាលីដែលចូលរួមបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា

Dr. Kem Ley's wife, Bou Rachana at the protest against election in Cambodia at Springvale Town Hall on 28th July 2018

Dr. Kem Ley's wife, Bou Rachana at the protest against election in Cambodia at Springvale Town Hall on 28th July 2018 Source: SBS Khmer

ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃទី២៩កក្កដាកន្លងទៅនេះ ដោយលទ្ធផលជាបឋម ដូចអ្វីដែលគ្រប់គ្នាគិតទុកជាមុន គឺគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ទទួលបានគាំទ្រយ៉ាងច្រើនលើសលុប។


ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មកពីជាង ៥០ ប្រទេស បានប្រកាសពីការវាយតម្លៃរបស់ខ្លួន លើការបោះឆ្នោត កាលពីព្រលប់ថ្ងៃទី២៩កក្កដា គឺតែប៉ុន្មានម៉ោងក្រោយការបោះឆ្នោតថា “អ្វីៗទាំងអស់ គឺគ.ជ.ប រៀបចំការបោះឆ្នោត ដោយបើកចំហរ មិនមានការរារាំង រីឯប្រជាពលរដ្ឋខ្មែរ បានចេញទៅបោះឆ្នោត ដោយគ្មានការភ័យខ្លាច ឬទទួលរងការគំរាមកំហែងនោះទេ”។

ប៉ុន្តែ​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​បាន​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​ថាជា​ការ​បោះឆ្នោត​ក្លែង​ក្លែង មិន​យុត្តិធម៌ ដោយ​សារតែ​មិន​មាន​វត្តមាន​បក្ស​ប្រឆាំង​ដ៏​សំខាន់​តែ​មួយ​គត់​គឺ​គណបក្ស​សង្រ្គោះជាតិ​។

នៅ​មុន​ពេល​បោះឆ្នោត​មួយ​ថ្ងៃ​ ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​ជាច្រើន​លើ​ពិភពលោក បាន​ចេញ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះឆ្នោតនេះ រួម​មាន​ទាំង​ប្រទេស​អូស្រ្តាលី​ផងដែរ ដែល​មាន​ការ​ប្រមូល​ផ្តុំ​នៅ​ទីក្រុង​ស៊ីដនី អាដឺឡែត និង​ម៉ែលប៊ិន។

អ្នកស្រី​ម៉ាលី ជាសកម្មជន​ដ៏​សកម្ម​ម្នាក់​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​បាតុកម្ម​នៅ​មុខ Springvale Town Hall កាល​ពី​ថ្ងៃ​សៅរ៍ទី២៨កក្កដា​កន្លង​ទៅ​នេះ​បាន​ប្រាប់​SBS ខ្មែរ​យ៉ាង​ដូច្នេះថា៖

(សំឡេង អ្នកស្រី​ម៉ាលី)

ចំណែក​ឯអ្នកស្រី​ប៊ូ រចនា ភរិយា​លោក​បណ្ឌិត​កែម​ឡី​ក៏​មាន​វត្តមាន​នៅ​ទីនោះផងដែរ។

(សំឡេង អ្នកស្រី ប៊ូ រចនា)

ជាបន្ត​ទៅ​នេះ​ជា​មតិយោបល់​របស់​អ្នក​ចូលរួម​នា​រសៀល​ថ្ងៃនោះ៖

(សំឡេង​)

សូមបញ្ជាក់ថា កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​២៩កក្កដា ក្រោយ​ពី​ការ​បោះឆ្នោត​បាន​បញ្ចប់​ទៅ​ប៉ុន្មានម៉ោង​ក្រោយមក គជប បានប្រកាស​ថា អ្នកចេញទៅបោះឆ្នោត មាន​ចំនួន ៦.៨៨៥.៧២៩ នាក់ ស្មើនឹង ៨២,១៧% នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប ៨.៣៨០.២១៧ នាក់​ បើ​ធៀប​ទៅ​កាលពីបោះឆ្នោត ឆ្នាំ២០១៣ អ្នកចេញ​ទៅ​បោះឆ្នោត​មាន​ត្រឹមតែ ៦៩,៧១%ប៉ុណ្ណោះ៕

Share
Follow SBS Khmer

Download our apps
SBS Audio
SBS On Demand

Listen to our podcasts
Independent news and stories connecting you to life in Australia and Khmer-speaking Australians.
Ease into the English language and Australian culture. We make learning English convenient, fun and practical.
Get the latest with our exclusive in-language podcasts on your favourite podcast apps.

Watch on SBS
SBS World News

SBS World News

Take a global view with Australia's most comprehensive world news service
មតិយោបល់ពលរដ្ឋខ្មែរ​អូស្រ្តាលីដែលចូលរួមបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា | SBS Khmer