SKIP TO MAIN CONTENT

តើអ្នកគាំទ្រដែលទៅទទួលស្វាគមន៍​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ស៊ីដនី ទទួល​បាន​លាភ​សក្ការៈ​មែន​ឬ?

Demonstration led by MP Hong Lim protested against Hun Manet’s party in Melbourne, October 2016
Peaceful protest led by Victorian MP Hong Lim against Hun Manet’s party in Melbourne, October 2016 Source: SBS Khmer

លោក កុយ គួង ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសអូស្រ្តាលីនិងនូវ៉ែលហ្សេឡង់ បដិសេធ ការចោទប្រកាន់ដែលថា អ្នកគាំទ្រទៅទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅស៊ីដនី ទទួលបានលាភសក្ការៈ គឺជាពាក្យចចាមរាម។ តែលោក ហុង លីម អះអាងថាលោកមានភស្តុតាងបញ្ជាក់។


Published

Updated

By Sopharany Hay

Source: SBS



Skip to podcast episode content

លោក កុយ គួង ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសអូស្រ្តាលីនិងនូវ៉ែលហ្សេឡង់ បដិសេធ ការចោទប្រកាន់ដែលថា អ្នកគាំទ្រទៅទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅស៊ីដនី ទទួលបានលាភសក្ការៈ គឺជាពាក្យចចាមរាម។ តែលោក ហុង លីម អះអាងថាលោកមានភស្តុតាងបញ្ជាក់។


នៅក្នុងការធ្វើបាតុកម្មអហិង្សាប្រឆាំងនឹង ពិធី​ពិសា​អាហារ​សាមគ្គី​មហាគ្រួសារ​នៅ​ទីក្រុង​ម៉ែល​ប៊ិន ក្រោម​អធិបតីភាព ​លោក​ហ៊ុន​ម៉ាណែត​ក្នុង​គោលបំណង​ស្វាគមន៍សមាជិកភាព​បក្សប្រជាជន​កម្ពុជា កាល​ពី​ដើម​ខែ តុលា​ឆ្នាំ​២០១៦ សមាជិកសភា​រដ្ឋវិចថូរៀ​ដែល​មាន​ដើម​កំណើត​ខ្មែរ លោក ហុង លីម បាន​ដឹកនាំ​ក្រុម​បាតុករ​ស្រែក​នូវ​ពាក្យ​មួយ​ឃ្លា​ថា «ខ្មោចស៊ីពែ! »

តើពាក្យ​ថា​ខ្មោច​ស៊ីពែគឺ​ជា​ពាក្យ​ចេរ​ប្រមាថ​ប្រជាជន​ខ្មែរ​អូស្រ្តាលី​ទាំងរស់ឬ? ចុះអ្នក​ដែល​ទៅ​ទទួល​ស្វាគមន៍​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​នៅ​ស៊ីដនី ពិតជា​ទទួល​បាន​លាភ​សក្ការៈមែនឬ?

សូម​ស្តាប់​ការ​បកស្រាយ​និង​ការ​អះអាង​រៀងៗ​ខ្លួន​របស់​លោក​ កុយ​ គួង ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​អូស្រ្តាលី​និង​នូវ៉ែលហ្សេឡង់ និង​លោក ហុង លីម​ តំណាង​រាស្រ្ត​ដើម​កំណើត​ខ្មែរ​ប្រចាំ​នៅ​តំបន់​ក្លារីដា​នៃ​រដ្ឋ​វិចថូរៀ​ ប្រទេស​អូស្ត្រាលី៕


Latest podcast episodes

Follow SBS Khmer

Download our apps

Watch on SBS

SBS World News

Take a global view with Australia's most comprehensive world news service

Stream now